កូឡុំប៊ី៖ មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនរបស់អង្គភាពCMACចំនួន៤រូប បានបំពេញបេសកកម្មផ្តល់ការហ្វឹកហ្វឹនជូនយោធាចារ្យវិស្វកម្មជំនាញបោសសម្អាតមីននៃកងទ័ពកូឡំប៊ី នៅប្រទេសកូឡំប៊ី ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ការហ្វឹកហ្វឺននេះទទួលបានការគាំទ្រពីរដ្ឋាភិបាលជប៉ុនជូនរដ្ឋាភិបាលកូឡំប៊ីក្នុងរយៈពេល៣ឆ្នាំ(២០២៥-២០២៧) ដែលផ្តល់សហការជាមួយអង្គភាពCMAC។
សូមបញ្ជាក់ថា អង្គភាពCMAC បានផ្តល់ការហ្វឹកហ្វឺនជូនកងទ័ពកូឡំប៊ីទាំងនៅកម្ពុជា និងនៅឯប្រទេសកូឡុំប៊ីលើជំនាញបោសសម្អាតមីននេះបានចំនួនជិត២០០នាក់ហើយ៕