ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណធម៌ និងកតញ្ញូ” បើកទទួលពាក្យដល់ថ្ងៃទី ៣០ កញ្ញា ២០២៥។ ព្រឹត្តិការណ៍វប្បធម៌នេះ នឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងវប្បធម៌ បានឱ្យដឹងថា កម្មវិធីមហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ នេះ នឹងអនុញ្ញាតឱ្យ សិល្បករ-សិល្បការិនីល្ខោនយីកេ ដែលមានបំណងចូលរួមប្រកួតប្រជែងបំពេញពាក្យតាមអនឡាញ តាមរយៈតំណភ្ជាប់ ៖ Link។
គួរបញ្ជាក់ថា មហោស្រព«ល្ខោនយីកេ»ទូទាំងប្រទេសឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតជូនទូទៅសម្រាប់ក្រុមល្ខោននីមួយៗដែលមានបំណងចូលរួមប្រលង៕