ព្យុងយ៉ាង៖ មេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានប្រកាសគាំទ្រពេញទំហឹងរាល់ការសម្រចចិត្ត នឹងវិធានាការផ្សេងៗរបស់លោកពូទីនក្នុងជំនួបរវាងលោកពូទីន-ដូណាល់ត្រាំដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋអាឡាស្កាថ្ងៃទី ១៥ ខែ សីហាខាងមុខនេះ។ ការប្រកាសគាំទ្ររបស់មេដឹកនាំកូរ៉េខាងជើងរូបនេះធ្វើឡើងក្នុងជំនួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកពូទីនមុនកិច្ចប្រជុំកំពូលដែលនឹងចូលមកដល់ ២ ថ្ងៃខាងមុខនេះ។
បើតាមលោក គឹម ជុងអ៊ុន កូរ៉េខាងជើងគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការនានាដែលត្រូវអនុវត្តដោយថ្នាក់ដឹកនាំរុស្ស៊ីនាពេលខាងមុខ។ វិមានក្រឹមឡាំងបានបញ្ជាក់ការហៅទូរស័ព្ទនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអះអាងថា លោកប្រធានាធិបតីពូទីន បានចែករំលែកព័ត៌មានជាមួយលោក គឹម ជុងអ៊ុន ក្នុងបរិបទនៃកិច្ចចរចានាពេលខាងមុខជាមួយប្រធានាធិបតីអាម៉េរិកត្រាំ។
លោក Yang Moo-jin ប្រធានសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងបានវាយតម្លៃថាប្រសិនបើ ត្រាំ និង ពូទីន យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែននោះលោកត្រាំក៏អាចនឹងលើកបញ្ហាពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងជជែកជាមួយលោកពូទីនដូចគ្នា ។
គួរកត់សម្គាល់ថាប្រទេសកូរ៉េខាងជើង-រុស្ស៊ីបានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមកកាលពីឆ្នាំមុន នៅពេលដែលលោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ។កូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងក្នុងខែមេសាថា ខ្លួនបានដាក់ពង្រាយទាហានរបស់ខ្លួនទៅកាន់សមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន រួមជាមួយទាហានរុស្ស៊៕