681 ezgif.com resize
Swift cc time

ថៃព្រមានខេត្តចំនួន៤៤នឹងមានភ្លៀងធ្លាក់ខ្លាំង និងកើតមានទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានព្រមាននៅថ្ងៃទី ១១ ខែ សីហានេះថាខេត្តប្រទេសថៃចំនួន ៤៤ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង និងកើតមានទឹកជំនន់ភ្លាមៗវាយប្រហារចាប់ពីពាក់កណ្តាលខែសីហានេះ។ ការព្រមានរបស់នាយកដ្ឋានឧតុនិយមថៃធ្វើឡើងបន្ទាប់ពីព្យុះទីហ្វុងថ្មី Podul នឹងវាយប្រហារចូលទៅដល់ប្រទេសថៃក្រោយរំកិលចប់ចូលប្រទេសចិននៅថ្ងៃទី ១៣-១៤ ខែ សីហាខាងមុខនេះ។

យោងតាមនាយកដ្ឋានឧតុនិយមបានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន ៤៤ នៅភូមិភាគឦសាន ដោយ ៧០% នៃតំបន់មានភ្លៀងធ្លាក់ខ្លាំង។ ថៃអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នគ្រោះទឹកជំនន់ និងបាក់ដី និងតាមដានព័ត៌មានបន្ថែមអំពីការវិវត្តន៍អំពីព្យុះទីហ្វុង "Podul" ។

នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ តំបន់ភាគខាងជើង ឦសាន ខាងកើត និងខាងលិចភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដោយនេះអាចនឹងមានទឹកជំនន់ភ្លាមៗ និងទឹកហូរកាត់ព្រៃ ជាពិសេសនៅតំបន់ភ្នំក្បែរផ្លូវទឹក និងតំបន់ទំនាប ដោយសារខ្យល់មូសុងឆ្លងកាត់ប្រទេសឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីដែលបក់បោកលើសមុទ្រ Andaman ប្រទេសថៃ។ ថៃព្រមានទៀតថាកម្ពស់ទឹករលកនឹងមានរលកខ្ពស់ៗពី ១-២ ម៉ែត្រ ហើយនៅតំបន់ដែលមានផ្គរ រន្ទះ រលកមានកម្ពស់ជាង ២ ម៉ែត្រ៕

Khcct banner

អត្ថបទទាក់ទង