ថៃ៖ មានយ៉ាងណាស់មានអ្នករបួសកើនដល់១០នាក់នៅក្នុងហេតុការណ៍រថភ្លើងថៃធ្លាក់ចេញពីផ្លូវរត់នៅព្រឹកព្រលឹមម៉ៅង ៥ ភ្លឺនៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥នេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃរថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាច់ធ្លាក់ចេញពីផ្លូវរត់នៅស្រុក Kui Buri (គុជបុរី) ខេត្ត Prachuap Khiri Khan (ប្រាជ្ញ គីរី ខាន់) ក្នុងប្រទេសថៃ ដែលបណ្តាលឲ្យអ្នករបួសកើនដល់ ១០ នាក់ ខណៈអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់នេះបើគិតតាមរបាយការណ៍ត្រឹមរសៀលថ្ងៃសៅរ៍នេះ។
តាមប្រភពដដែលរថភ្លើងខាងលើបានធ្លាក់ចេញពីផ្លូវរត់នៅម៉ោងប្រមាណ ៥ព្រឹក ក្បែរស្ថានីយ Kui Buri។ រថភ្លើងមួយនេះមានគោលដៅឆ្ពោះទៅទីក្រុងបាងកក។ ការពិនិត្យជាបឋមរបស់អាជ្ញាធរ រកឃើញថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងផងដែរ។
ភ្លាមៗអាជ្ញាធរនៅតំបន់បានបញ្ជូនមន្រ្តីជំនាញជួយសង្រ្គោះ និងបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការក្រឡាច់ធ្លាក់រថភ្លើងចេញពីផ្លូវរត់មួយនេះ៕