អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកនៅថ្ងៃទី ៧ ខែ សីហាបានប្រកាសផ្តល់ប្រាក់រង្វាន់កើនដល់ ៥០លានដុល្លារដល់អ្នកណាដែលប្រាប់ទីតាំងលាក់ខ្លួន និងការឈានទៅចាប់ខ្លួនកំពូលមេគ្រឿងញៀនលោក Nicolás Maduro សញ្ជាតិវ៉េណេស៊ុយអេឡា (បច្ចុប្បន្នលោកជាប្រធានាធិបតី) ប្រទេសវ៉េណេស៊ុយអេឡា។
ក្រសួងការបរទេស និងក្រសួងយុត្តិធម៌អាម៉េរិកសម្រេចប្រកាសផ្តល់រង្វាន់ដល់ទៅ ៥០ លានដុល្លារ ក្រោមកម្មវិធីរង្វាន់គ្រឿងញៀន (NRP) សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន និង ការកាត់ទោសលោក Nicolás Maduro ពីបទបំពានច្បាប់គ្រឿងញៀនរបស់សហរដ្ឋអាម៉េរិក។
តាមប្រភពដដែលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ លោក Maduro ជាមេដឹកនាំក្រុម Cartel de los Soles ដែលទទួលខុសត្រូវលើការជួញដូរថ្នាំញៀនចូលសហរដ្ឋអាម៉េរិក ហើយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងរតនាគារសហរដ្ឋអាម៉េរិកបានកំណត់ក្រុម Cartel de Los Soles ជាភេរវករសកល។ ចាប់តាំងពីឆ្នាំ ២០២០ លោក Maduro បានច្របាច់កក្រុមលទ្ធិប្រជាធិបតេយ្យ និងដណ្តើមអំណាចនៅប្រទេសវេណេហ្ស៊ុយអេឡា។ លោក Maduro បានអះអាងថាបានឈ្នះការបោះឆ្នោតប្រធានាធិបតី វ៉េណេស៊ុយអេឡា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយដែលថាលោកបានយកឈ្នះនោះទេ។
សហរដ្ឋអាមេរិកបានបដិសេធមិនទទួលស្គាល់លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ហើយមិនទទួលស្គាល់លោកជាប្រធានាធិបតីវេណេស៊ុយអេឡាឡើយ៕