681 ezgif.com resize
Swift cc time

សិស្សវិទ្យាល័យ ហ៊ុនសែន កំពង់លាវ មកពីខេត្តព្រៃវែង ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រ មជ្ឈមណ្ឌលធនធានអ.វ.ត.ក

ភ្នំពេញ​​៖ សិស្សវិទ្យាល័យ ហ៊ុនសែន កំពង់លាវ មកពីខេត្តព្រៃវែង នាព្រឹកថ្ងៃទី ៦ កក្កដា ២០២៥ បានទស្សនកិច្ចសិក្សានៅ មជ្ឈមណ្ឌលធនធានអ.វ.ត.ក នៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីដំណើរការនៃការបង្កើត ការអនុវត្តអង្គជំនំជម្រះទៅលើមេដឹកនាំរបបខ្មែរក្រហម និងទទួលបាននូវចំណេះដឹងនានាពីបណ្ណាល័យធនធាន។

យោងតាមគេហទំព័រនៃ មជ្ឈមណ្ឌលធនធានអ.វ.ត.ក បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានស្វែងយល់អំពីដំណើរការនៃការបង្កើត ការអនុវត្តអង្គជំនំជម្រះទៅលើមេដឹកនាំរបបខ្មែរក្រហម និងការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. មានបណ្ណាល័យធនធាន និងគេហទំព័រកេរ្តិ៍តំណែល ជាអាទិ៍។

បណ្ណាល័យធនធាននៃ មជ្ឈមណ្ឌលធនធានអ.វ.ត.ក ដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកស្រាវជ្រាវអំពីដំណើរការនៃការកាត់ក្តីលើមេដឹកនាំខ្មែរក្រហមរបស់អវតក ព្រមទាំងសាកល្បងប្រើប្រាស់គេហទំព័រកេរ្តិ៍តំណែល ដែលជានវានុវត្តន៍របស់អវតកជូនទៅដល់អ្នកសិក្សាជំនាន់ក្រោយ៕


Khcct banner

អត្ថបទទាក់ទង