681 ezgif.com resize
Swift cc time

សិស្សវិទ្យាល័យពោធិ៍សាត់ បាន«ជ័យលាភីលេខ១» ក្នុងការប្រកួតជជែកដេញដោលថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យ ពោធិ៍សាត់ នៅថ្ងៃទី ៦ សីហា ២០២៥ បាន«ជ័យលាភីលេខ១» ក្នុងការប្រកួតជជែកដេញដោលថ្នាក់ជាតិវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំដោយក្រសួងអប់រំ ​ ក្រោមប្រធានបទ “យុវជនកម្ពុជាត្រូវមានចំណេះដឹងបញ្ញាសិប្បនិម្មិត (AI) ជាអាទិភាព​ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា”។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា សិស្សវិទ្យាល័យ ពោធិ៍សាត់ ជាក្រុមបដិសេដ បានជ័យលាភីលេខ១ក្នុងការប្រកួតប៉ះជាមួយនឹង ក្រុមស្រប ដែលជាសិស្សមកពីវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន (ខេត្តបាត់ដំបង) នៅថ្ងៃនេះ ដែលបានប្រព្រឹត្តទៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យា។

ការប្រកួតជជែកដេញដោលថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានយុវជន ដោយបានជម្រុះសិស្សវិទ្យាល័យមកពីគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ជាច្រើនវគ្គ ទម្រាំអាចស្វែងរកពីរក្រុមចុងក្រោយដើម្បីប្រកួតយកជ័យលាភីលេខ១នេះ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានរៀបចំឡើងផ្ទាល់នៅរាជធានីភ្នំពេញ ជាផ្នែកមួយនៃកម្មវិធីនានានៃអគ្គនាយកដ្ឋានយុវជន ក្នុងឱកាសទិវាអន្តរជាតិសម្រាប់យុវជន នាថ្ងៃទី ៥-៦ សីហា ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យា ក្រោមមូលបទ “ សកម្មភាពរបស់យុវជនមូលដ្ឋានសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ”៕


Khcct banner

អត្ថបទទាក់ទង