ភ្នំពេញ៖ អាហារូបករណ៍Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស បើកទទួលពាក្យចាប់ពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២៥។ អាហារូបករណ៍នេះផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និសិ្សតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស។
យោងតាមគេហទំព័រផ្លូវការនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋាន ផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មាន ជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត ។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាប័ត្ររបស់ចក្រភពអង់គ្លេសអាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេ ពីផែនការទៅជាការពិតបាន។
អាហារូបករណ៍នេះផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និសិ្សតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស។ ជាមួយគ្នានោះ និស្សិតអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។ អាហារូបករណ៍រ៉ាប់រងការបង់ថ្លៃសិក្សា ការចំណាយប្រចាំខែ ការធ្វើដំណើរទៅនិងត្រឡប់មកវិញពីអង់គ្លេស ការធ្វើទិដ្ឋាការ ថ្លៃចំណាយសម្រាប់ចូលរួមកម្មវិធីនានាក្នុងអង់គ្លេស ប្រាក់សម្រាប់ការមមកដល់អង់គ្លេស។ បេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈ គេហទំព័រ ។
ចាប់តាំងពីកម្មវិធីអាហារូបករណ៍Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈជាង ៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ៕