ភ្នំពេញ៖វិទ្យាស្ថានមគ្គុទ្ទេសក៍ និង វិទ្យាស្ថានភាសាបរទេស សាខាអូប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាមួយនិង មន្ទីរពហុព្យាបាល អេគីប មេឌី ខល សេនធើ (Ekip Medical Centre) និង ក្រុមហ៊ុន ហ៊ួ អ៊ិចប្រេស ខូអិលធីឌី (Hou Express Co., Ltd) បានចុះហេត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ប្រចាំឆ្នាំជូនដល់«សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភាសសឹក»។
ការសម្រេចនេះ ដោយមើលឃើញពីភាពចាំបាច់ និង តម្រូវការ របស់ប្រទេសជាតិកំពុងជួបការលំបាកដែលរងផលប៉ះពាល់ពីសង្គ្រាម ស្ថាប័នទាំងបួនខាងលើបានយល់ឃើញថា ការអប់រំជាកត្តាចម្បងក្នុងការអភិវឌ្ឍន៍សង្គមជាតិវែងឆ្ងាយ។ការជួយឲ្យសិស្សានុសិស្ស និងយុវជនបានបន្តការសិក្សា ពួកគេនឹងអាចមានជីវភាពល្អប្រសើរ កាត់បន្ថយភាពក្រីក្រក្នុងសង្គម និងបង្កើតឱកាសថ្មីៗសម្រាប់ជីវិតពួកគេ ជាពិសេស និងអាចក្លាយជាធនធានពិតប្រាកដ ដើម្បីជួយគ្រួសារ សហគមន៍ និងប្រទេសជាតិយើងនាពេលខាងមុខ។
បើតាមសេចក្តីប្រកាសព័ត៌មាន ការផ្តល់អាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាទេ ប៉ុន្តែបង្ហាញពីទឹកចិត្តសប្បុរសធម៍ កតញ្ញូចំពោះជាតិ និងស្មារតីរួបរួមសាមគ្គី។
ទំនាក់ទនងសម្រាប់ព័ត៌មានបន្ថែម៖ ០១០ ៨៨៤ ២៣១/០៩៦ ៣១៦ ៧១៧១/០៨៧ ៤៦៥ ៤៤៨/០១៥ ៥៤១ ១៩៧
តេឡេក្រាម៖ puciflorussey