ភ្នំពេញ៖ ក្រសួងអប់រំ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "ការយល់ដឹងពីឥទ្ធិពល និងគន្លឹះទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងសន្តិសុខឌីជីថល" សម្រាប់គ្រូបង្រៀន នៅថ្ងៃទី ៨ សីហា ២០២៥ វេលាម៉ោង ៨:៣០ព្រឹក តាមប្រព័ន្ធអនឡាញ។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ តាមរយៈកម្មវិធីវគ្គបណ្តុះបណ្តាលនេះ គ្រូបង្រៀននឹងទទួលបាននូវការយល់ដឹងពីឥទ្ធិពល និងគន្លឹះទប់ស្កាត់ព័ត៌មានក្លែងក្លាយ, ការយល់ដឹងពីទំនួលខុសត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គម, ការរក្សាសន្តិសុខសុវត្ថិភាពឌីជីថល, និងការប្រើប្រាស់តេលេក្រាមឆាតបតដើម្បីជំនួយដល់កម្មវិធីស្វ័យសិក្សាស្ដីពី MIL។
បើតាមប្រភពដដែល គ្រូបង្រៀនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/suXuGL8u9eo3Ceif9។ កម្មវិធីនឹងប្រព្រឹត្តទៅតាមអនឡាញ ដោយប្រើប្រាស់ Zoom Meeting។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ។ នាយកដ្ឋានបានថា បញ្ជាក់វគ្គបណ្ដុះបណ្ដាលនេះមិនមានចេញលិខិតបញ្ជាក់ការសិក្សានោះទេ៕