ភ្នំពេញ៖ ក្រសួងអប់រំ រៀបចំកម្មវិធី “ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា” ថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០២៥ ក្រោមមូលបទ “ សកម្មភាពរបស់យុវជនមូលដ្ឋានសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
យោងតាមគេហទំព័រនៃអគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា កម្មវិធី “ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា” ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃនេះមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា ពិព័រណ៍ស្តង់យុវជន, កិច្ចពិភាក្សាយុវជន, កម្មវិធីប្រកួតបទបង្ហាញគម្រោងផែនការ, សកម្មភាពក្រុមប្រឹក្សាយុវជន/កុមារកម្ពុជា, វគ្គផ្តាច់ព្រ័ត្រ, កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥, និងបាឋកថាពិសេស។
បើតាមប្រភពដដែល កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានយុវជន និងកុមារ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យា អនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី៕