681 ezgif.com resize
Swift cc time

តំណាងសមាគមឧកញ៉ាកម្ពុជាបន្តដឹកនាំសមាជិកចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីជីវិតនៅខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កំពង់ឆ្នាំង៖ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម។

បើតាមសមាគមឧកញ៉ាកម្ពុជា ក្នុងវេលាដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារ ជូនក្រុមគ្រួសារ នៃសពនៅគេហដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មរណភាពរបស់ លោកវរសេនីយ៍ត្រី អ៊ួន ហាច គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។ វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។ នេះបើតាមសមាគមឧកញ៉ាកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង