អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិកនៅយប់ថ្ងៃទី ២៧ ខែ កក្កដា (ម៉ោងនៅកម្ពុជា) បានប្រកាសថាលោកនឹងមិនចរចាពន្ធគយជាមួយប្រទេសកម្ពុជា និងថៃឡើយប្រសិនបើគ្មានដំណោះស្រាយបញ្ចប់ជម្លោះព្រំដែនដែលកំពុងតែបន្តសម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាច្រើននាក់។ នេះបើតាមការបញ្ជាក់របស់លោកដូណាល់ត្រាំក្នុងជំនួបជួបជជែកគ្នាជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នៅសេតវិមានកាលពីយប់មិញនេះ។
ឆ្លើយជាមួយអ្នកសារព័ត៌ដែលបានសួរអំពីដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោកដូណាល់ត្រាំឆ្លើយប្រាប់ថាលោកបានធ្វើពាណិជ្ជកម្មជាច្រើនទាំងជាមួយភាគីកម្ពុជា និងថៃ ខ្ញុំបានតាមព័ត៌មានជម្លោះប្រទេសទាំងពីរដូចគ្នាដែលគេទាំងពីរកំពុងសម្លាប់គ្នា ហើយពេលនេះគេកំពុងតែផុងខ្លួនចូលក្នុងសង្រ្គាម ហើយខ្ញុំគិតថារឿងនេះជារឿងងាយស្រួលសម្រាប់ខ្ញុំព្រោះខ្ញុំបានដោះស្រាយវិបត្តិជាច្រើនជាមួយប្រទេសរួមមាន ឥណ្ឌា ប៉ាគីស្ថាន ស៊ែប៊ី កូសូវ៉ូ។ ដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងពេលនេះខ្ញុំកំពុងតែធ្វើការលើរឿងកិច្ចចរចាពន្ធគយ។ ខ្ញុំសួរក្រុមការងាររបស់ខ្ញុំតើយើងនឹងដោះស្រាយពន្ធគយជាមួយកម្ពុជា និងថៃដូចម្តេច? ហើយពួកគេប្រាប់ខ្ញុំវិញថាគេនឹងដោះស្រាយជជែកគ្នា ដូចច្នេះខ្ញុំបានតេទៅជជែកជាមួយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ខ្ញុំបានបញ្ជាក់ប្រាប់ទៅប្រទេសទាំងពីរថាអាម៉េរិកនឹងមិនចរចាពន្ធគយឡើយលុះត្រាតែប្រទេសទាំងពីរបញ្ចប់សង្រ្គាមជាមួយគ្នាសិន។ ដូចដែលយើងបានដឹងហើយមនុស្សជាច្រើនត្រូវបានសម្លាប់ក្នុងជម្លោះព្រំដែនរយៈពេលខ្លីប៉ុន្មានថ្ងៃមកនេះ ខ្ញុំគិតថាប្រទេសទាំងពីរក៏ចង់បញ្ចប់ជម្លោះមួយនេះ កិច្ចប្រជុំរបស់ប្រទេសទាំងពីរនឹងធ្វើឡើយនៅថ្ងៃនេះ រឺស្អែក។ ខ្ញុំគិតថាប្រសិនបើខ្ញុំអាចយកពន្ធគយជាវិធីសាស្រ្តបញ្ចប់ជម្លោះគឺជាកិត្តិយសរបស់ខ្ញុំជាខ្លាំង។
គួរកត់សម្គាល់ថាកិច្ចប្រជុំជាន់ខ្ពស់បទឈប់បាញ់រវាងកម្ពុជា និងថៃនិងធ្វើឡើងនៅម៉ោង២ (ម៉ោងនៅកម្ពុជា) ដែលមានការចូលរួមពីប្រមុខដឹកនាំកម្ពុជា និងថៃ មុនកិច្ចប្រជុំមកដល់អាម៉េរិកបានយកបញ្ជាពន្ធគយដើម្បីដាក់ឲ្យមានបទឈប់បាញ់នៃប្រទេសទាំងពីរ៕