681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាស្នើអង្គការទេសចរណ៍សហប្រជាជាតិការពារតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងថ្កោលទោសថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាស្នើអង្គការទេសចរណ៍សហប្រជាជាតិការពារតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងការថ្កោលទោសជាអន្តរជាតិលើប្រទេសថៃដែលបានប្រែកា្លយប្រាសាទជាតំបន់សង្គ្រាម។ នេះបើតាមលិខិតរបស់ក្រសួងទេសចរណ៍កម្ពុជា។

យោងតាមខ្លឹមសារលិខិត ព្រះរាជាណាចក្រកម្ពុជាជាសមាជិកអង្គការទេសចរណ៍សហប្រជាជាតិ ស្នើអង្គការទេសចរណ៍សហប្រជាជាតិធ្វើការថ្កោលទោសការទំលាក់គ្រាប់បែករបស់ប្រទេសថៃនាពេលថ្មីៗ នេះ ដែលបានប្រែក្លាយប្រាសាទព្រះវិហារ និងតំបន់ជុំវិញជាតំបន់សង្រ្គាម ព្រមទាំងធ្វើឱ្យខូចខាតដល់ប្រាសាទដែលជាបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការ UNESCO និងជាតំបន់ទេសចរណ៍បេតិកភណ្ឌដោយធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតភ្ញៀវទេសចរផងដែរ។

តាមរយៈលិខិតដដែលនេះ ព្រះរាជាណាចក្រកម្ពុជា ស្នើសុំអង្គការទេសចរណ៍សហប្រជាជាតិជួយផ្តល់កិច្ចការពារដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្តសម្រាប់មនុស្សជាតិទាំងមូល៕


Khcct banner

អត្ថបទទាក់ទង