681 ezgif.com resize
Swift cc time

ថៃមិនខ្លាច«ច្បាប់អន្តរជាតិ»ហើយថាខ្លួនមានសិទ្ធិប្រើប្រាស់គ្រាប់បែកចង្កោម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ

ថៃ៖ កងទ័ពថៃបានចេញសេចក្តីប្រកាសថាខ្លួនមានសិទ្ធិគ្រាប់គ្រាន់ក្នុងការប្រើប្រាស់គ្រាប់បែកចង្កោម វាយប្រហារលើគោលដៅយោធាកម្ពុជា ដោយសារប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់របស់វា ដូចសហរដ្ឋអាម៉េរិក និងរុស្ស៊ី។ សេចក្តីប្រកាសរបស់យោធាថៃដោយមិនខ្លាចច្បាប់អន្តរជាតិបែបនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានថ្កោលទោសកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទីពីរ ចំនួន ៧ទីតាំង ដោយក្រុមយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក។

លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃបានអះអាងថាខ្លួនពិតជាបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារលើគោលដៅរបស់កម្ពុជាពិតមែនលោកថាប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ដូចទៅនឹងប្រទេសជាច្រើនទៀត ដូចជាសហរដ្ឋអាម៉េរិក រុស្ស៊ី និងប្រទេសដទៃទៀតទេ។

គួរកត់សម្គាល់ថាការប្រើប្រាស់គ្រាប់បែកចង្កោមត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅក្រោមច្បាប់អន្តរជាតិ ជាចម្បងតាមរយៈអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ដែលជាសន្ធិសញ្ញាអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ការផលិត ការស្តុកទុក និងការផ្ទេរគ្រាប់បែកនេះបន្ត៕

Khcct banner

អត្ថបទទាក់ទង