681 ezgif.com resize
Swift cc time

ថៃទាត់ចោលសំណើការចរចាបញ្ចប់ជម្លោះជាមួយកម្ពុជាពីអាម៉េរិក ចិន ម៉ាឡេស៊ី កូរ៉េ វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura 

ថៃ៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura នៅរសៀលថ្ងៃសុក្រទី ២៥ ខែ កក្កដា នេះបានចេញមុខប្រកាសថាប្រទេសថៃបដិសេធទាំងស្រុងរាល់សំណើនៃការចរចា និងការសម្របសម្រួលពីអន្តរជាតិដែលចង់បញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ។ ការបដិសេធរបស់ក្រសួងការបរទេសថៃនៃការមិនទទួលយកការសម្របសម្រួលពីអន្តរជាតិធ្វើឡើងបន្ទាប់ពីមានអង្កការសហប្រជាជាតិ សហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី វៀតណាម បានចេញសេក្តីថ្លែងការណ៍អំពាវនាវឲ្យភាគីជម្លោះទាំងពីរផ្អាកការវាយប្រហារ និងជ្រើសរើសយកផ្លូវដំណោះស្រាយដោយសន្តិវិធី។

តាមអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura សហរដ្ឋអាម៉េរិក ចិន និងម៉ាឡេស៊ី បានស្នើនិងផ្តល់ការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ តែថៃចង់រកដំណោះស្រាយទ្វេភាគីជៀសជាងមានអ្នកទី ៣ មកសម្របសម្រួល ។

លោក Nikorndej បានបញ្ជាក់ថានៅក្នុងបទសម្ភាសន៍ថា ខ្ញុំគិតថាយើងមិនត្រូវការការសម្របសម្រួលណាមួយពីប្រទេសទីបីនៅឡើយទេ ជំហររបស់យើងយន្តការទ្វេភាគីគឺជាមធ្យោបាយដ៏ល្អបំផុត នេះគឺជាការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ។ គួរកត់សម្គាល់ថាកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង