(បាងកក,ថៃ)៖ ស្ថានទូតកម្ពុជា ប្រចាំនៅថៃ នៅថ្ងៃទី២៤កក្កដានេះ បានប្រកាសឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ រួមទាំងសិស្ស និស្សិត និងពលករខ្មែរ សូមចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ ដោយអាស្រ័យដោយស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ បានវិវត្តន៍ឈានដល់ មានការផ្ទុះអាវុធនៅតំបន់មួយចំនួនតាមព្រំដែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ។
ទន្ទឹមនេះ ស្ថានទូតស្នើប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ចៀសវាងធ្វើដំណើរទៅ កាន់ប្រទេសថៃ នៅពេលចំពោះមុខនេះ ប្រសិនបើពុំមានការចាំបាច់បំផុត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ ០២៩ ៥៧៥ ៨៥១ / ០៩២ ៨០៥ ០៥៦១
- ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
- ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥