681 ezgif.com resize
Swift cc time

ស្លាប់៤៩នាក់ក្នុងហេតុការណ៍ធ្លាក់«យន្តហោះ»ដឹកអ្នកដំណើររុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់រុស្ស៊ីនៅរសៀលថ្ងៃទី ២៤ ខែ កក្កដានេះ ដែលផ្ទុកមនុស្ស ៤៩នាក់ បានធ្លាក់នៅតំបន់ Amur ភាគខាងកើតរបស់រុស្ស៊ី។ អភិបាលតំបន់កើតហេតុ លោក Vassily Orlov បានអះអាងថា យន្តហោះដែលមានម៉ាស៊ីនភ្លោះ Antonov-24 ដំណើរការដោយក្រុមហ៊ុន Angara Airlines បានធ្វើដំណើរទៅកាន់ទីក្រុង Tynda ពីទីក្រុង Blagoveshchensk ហើយក្រោយមកបាត់ពីរ៉ាដានិងបានធ្លាក់ចុះក្រោម។

ភ្លាមៗឧទ្ធម្ភាគចក្រជួយសង្គ្រោះដែលដំណើរការដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី បានបើកប្រតិបត្តិការនិងបានរកឃើញតួយន្តហោះដែលកំពុងឆេះនៅលើភ្នំមួយចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីទីក្រុង Tynda ។

ក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់បាននិយាយថា ឧទ្ធម្ភាគចក្រមិនបានឃើញសញ្ញានៃអ្នករស់រានមានជីវិតក្នុងហេតុការណ៍ធ្លាក់នេះឡើយ។ទីភ្នាក់ងារការពារជនស៊ីវិលក្នុងតំបន់ Amur បានបញ្ជាក់ថាខ្លួនកំពុងបញ្ជូនអ្នកជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ៕

Khcct banner

អត្ថបទទាក់ទង