ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បង្ហាញប្រភពព័ត៌មាន ៤ សំខាន់ ដែលជាប្រភពផ្លូវការ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន ៖
១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ
២-ក្រសួងការពារជាតិ
៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវការ
ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។
ជាមួយគ្នានោះ រដ្ឋមន្រ្តីព័ត៌មានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់។