681 ezgif.com resize
Swift cc time

សិង្ហបុរីផ្តល់អាហារូបករណ៍សម្រាប់«បុគ្គលិកអប់រំ និង គ្រូបង្រៀនឯកទេសអង់គ្លេស» សិក្សាដោយផ្ទាល់នៅសិង្ហបុរី និងតាមបែបចម្រុះ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពតំណាងពីគេហទំព័រ៖ https://www.relc.org.sg/​

ភ្នំពេញ៖ សិង្ហបុរីផ្តល់អាហារូបករណ៍វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកអប់រំ និង គ្រូបង្រៀនឯកទេសអង់គ្លេស ចំនួន១៤នាក់ សិក្សាដោយផ្ទាល់នៅប្រទេសសិង្ហបុរី និងតាមបែបចម្រុះ។ ដើម្បីដាក់ពាក្យបេក្ខជនត្រូវទៅកាន់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ឱ្យបានមុនថ្ងៃផុតកំណត់។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យអាហារូបករណ៍នេះ បេក្ខជនត្រូវជាបុគ្គលិកអប់រំ និងជាគ្រូបង្រៀនឯកទេសអង់គ្លេស កំពុងបម្រើការនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងមានបទពិសោធន៍យ៉ាងតិចពីរឆ្នាំក្នុងជំនាញរបស់ខ្លួន។ ជាពិសេស ត្រូវមានលិខិតបញ្ជាក់ពីអង្គភាពដែលបាន​​ឯកភាពឱ្យបេក្ខជនចូលរួមការបណ្តុះបណ្តាលខាងលើ។

បើតាមប្រភពដដែល បេក្ខជននឹងឆ្លងកាត់ដំណាក់កាលចំនួនបីទម្រាំអាចបានអាហារូបករណ៍ ដែលមានដំណាក់កាលទី១ គឺត្រូវដាក់ពាក្យទៅកាន់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ឱ្យបានមុនថ្ងៃផុតកំណត់ទៅតាមកម្រិតនៃវគ្គបណ្តាលដែលខ្លួនជ្រើសរើសដូចមានភ្ជាប់ជាមួយនឹងលិខិតសេចក្តីជូនដំណឹង ដែលខាងនាយកដ្ឋាននឹងវិនិច្ឆ័យជម្រុះជុំទី១ មុននឹងបញ្ជូនឈ្មោះទៅកាន់មជ្ឈមណ្ឌលស៊ីមេអូ នៅសិង្ហបុរី។ ដំណាក់កាលទី២ ខាងសិង្ហបុរីនឹងពិនិត្យ ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងមានគ្រប់លក្ខខណ្ឌ ដើម្បីរៀបចំតេស។ ដំណាក់កាលចុងក្រោយ ខាងអាហារូបករណ៍នឹងជូនលទ្ធផលទៅកាន់បេក្ខជនតាមរយៈអ៊ីមែល។

គួរបញ្ជាក់ថា អាហារូបករណ៍នេះផ្តល់ជូនដោយ មជ្ឈមណ្ឌលស៊ីមេអូ នៅប្រទេសសិង្ហបុរី ដែលមានចក្ខុវិស័យក្នុងការពង្រឹងសមត្ថភាពអ្នកអប់រំ ក្នុងអាស៊ីអាគ្នេយ៍។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់តេលេក្រាម ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម តាមរយៈតំណភ្ជាប់៖ https://t.me/SEAMEORELCScholarshipInfo


Khcct banner

អត្ថបទទាក់ទង