681 ezgif.com resize
Swift cc time

«ពិព័រណ៍ឱកាស» ផ្សាភ្ជាប់យុវជនទៅនឹងការអប់រំ ការងារ និងអាជីវកម្ម ដើម្បីពង្រឹងសមត្ថភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «ពិព័រណ៍ឱកាស ឆ្នាំ២០២៥» ផ្តល់នូវចំណេះដឹងទៅលើ ៤ ប្រធានបទសំខាន់ៗ ដូចជា ធុរកិច្ចនិងសហគ្រិនភាព , ភាពជាអ្នកដឹកនាំ និងអាជីពការងារ , បច្ចេកវិទ្យា និងឌីជីថល និងចុងក្រោយគឺ ភាពច្នៃប្រឌិត និងជីវិត។ ពិព័រណ៍នេះនឹងធ្វើឡើងរយៈពេលបីថ្ងៃរាប់ចាប់ពីថ្ងៃ ២៥ ដល់ថ្ងៃ ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ Connexion កោះពេជ្រ ដែលបើកឱ្យចូលរួមដោយសេរី។

ពិព័រណ៍ឱកាស គឺជាពិព័រណ៍ដែលមានវាគ្មិន អ្នកជំនាញ គ្រូវបង្វឹក អ្នកបង្កើតមាតិកា ជាង ១០០ នាក់មកពីបណ្តាញផ្សេងៗគ្នា រាប់តាំងពីថ្នាក់រាជរដ្ឋាភិបាល ស្ថាបនិកអាជីវកម្ម អ្នកអប់រំ និងអ្នកជំនាញបច្ចេកវិទ្យា នវានុវត្តឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើប្រធានបទសំខាន់ៗដែលចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា។ តាមរយៈការចូលរួមពិព័រណ៍នេះ យុវជននឹងមានឱកាសផ្សារភ្ជាប់ជាមួយអ្នកជំនាញ អ្នកដឹកនាំ និងវាគ្មិនជាច្រើនរូប ដើម្បីទទួលបានចំណេះ ជំនាញ និងបទពិសោធន៍ថ្មីៗ, ស្វែងរកការងារ និងឱកាសថ្មីៗបន្ថែម, បង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកបង្កើតមាតិកាជាច្រើនរូប,និង រីករាយជាមួយការសម្តែង និងសកម្មភាពកម្សាន្តជាច្រើន។

កម្មវិធីប្រព្រឹត្តឡើងរយៈពេលបីថ្ងៃ ដោយផ្តោតលើមូលបទធំៗផ្សេងៗគ្នា ដោយថ្ងៃទី ២៥ កក្កដា កម្មវិធីផ្តោតលើអនាគតនៃការងារ និងការអប់រំនៅកម្ពុជា ដែលរួមបញ្ចូល កិច្ចពិភាក្សា៖ ពីថ្នាក់រៀនទៅកន្លែងធ្វើការ៖ ការងារមិនរង់ចាំបរិញ្ញាប័ត្រទេ, ការជជែកដេញដោល, កិច្ចពិភាក្សា៖ អាជីពនាពេលអនាគត, ព្រមទាំងការបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាលទៅលើ ភាពជាអ្នកដឹកនាំដ៏រឹងមាំ, ថាមពលនៃទិន្នន័យ ,ការផ្លាស់ប្តូរឌីជីថល៖ ពាណិជ្ជកម្ម និងទីផ្សារឌីជីថល, ការងារជាក្រុមក្នុងក្តីស្រមៃ, អាហារូបករណ៍ និងការផ្លាស់ប្តូរក្រៅប្រទេស។

ចំណែកឯថ្ងៃទី ២៦ កក្កដា កម្មវិធីផ្តោតលើ «សេដ្ឋកិច្ចក្នុងសម័យឌីជីថល ការកសាង Brand និងការកសាងអាជីវកម្ម» ដែលរួមបញ្ចូល កិច្ចពិភាក្សា៖ ល្បីពេលខ្លី ឬ តម្លៃប្រពៃ៖ អ្នកបង្កើតមាតិកាគួរផ្តោតលើមួយណា?, កិច្ចពិភាក្សា៖កសាងធុរកិច្ចក្នុងសម័យឌីជីថល, ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងរបៀបដែលអាជីវកម្មដំណើរការ​, ការកសាងអាជីពនៅក្នុងវិថីរចនាអត្តសញ្ញាណ, ការបង្កើតឆានេល YouTube, ការរាំដើម្បីទំនុកចិត្ត, ព្រមទាំងវគ្គបណ្តុះបណ្តាល៖ បុគ្គលិកលក្ខណៈស្របច្បាប់របស់ក្រុមហ៊ុន​ ,​ ត្រៀម​ខ្លួន​សម្រាប់​ការ​សម្ភាសន៍​ការងារ​ , ការថត និងកាត់តវីដេអូ , ស្ថាបត្យកម្ម។

នាថ្ងៃចុងក្រោយនៃកម្មវិធី កម្មវិធីនឹងលើកយកប្រធានបទពាក់ព័ន្ធនឹង មេរៀនបរាជ័យ និងភាពរឹងមាំសុខភាពផ្លូវចិត្ត ដែលមានកិច្ចពិភាក្សា មេរៀនបរាជ័យពិតៗពីស្ថាបនិក, ការចែករំលែកបទពិសោធន៍ពីប្រធានបទ បរាជ័យគ្រុបទិស៖ ពីក្មេងឃ្វាលគោរហូតដល់អគ្គនាយក, ម្លាំងផ្លូវចិត្ត៖ ផ្នត់គំនិតសហគ្រិន, ព្រមទាំងវគ្គបណ្តុះបណ្តាលទៅលើ៖ ការរចនា UX/UI , ការពង្រឹងជំនាញនិយាយ , វិធីសម្គាល់ និងបញ្ឈប់ភាពតានតឹងរ៉ាំរ៉ៃ , ការបង្កើតគម្រោងកូដ Open Source ដ៏ជោគជ័យ។

គួរបញ្ជាក់ថា​ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន OMOHUB និង First Solutions ដែលត្រូវបានគាំទ្រដោយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Khcct banner

អត្ថបទទាក់ទង