681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មាន៖ ពេលយុវជន និងក្មេងស្រី យល់កាន់តែច្បាស់លើផ្នែកឌីជីថល នោះពួកគេនឹងមានសំឡេងកាន់​តែច្រើន​នៅក្នុងសង្គម​

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

សៀមរាប៖ លោក ថុង គន្ធឡេង នាថ្ងៃទី ២១ កក្កដា ២០២៥ បានលើកឡើងថា នៅពេលយុវជន និងក្មេងស្រី យល់កាន់តែច្បាស់លើផ្នែកឌីជីថល នោះពួកគេនឹងមានសំឡេងកាន់​តែច្រើន​នៅក្នុងសង្គម​ ដែលនឹងក្លាយជាអ្នកដឹកនាំមួយរូបក្នុងយុគសម័យឌីជីថល។ ការថ្លែងនេះធ្វើឡើងក្នុង សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

លោក ថុង គន្ធឡេង ទីប្រឹក្សា និងនាយករងខុទ្ទកាល័យនៃក្រសួងព័ត៌មាន បានចាត់ទុកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ ថាជាទុនមួយសម្រាប់បើកផ្លូវ និងពង្រឹងចំណេះដឹងដល់យុវជន និងក្មេងស្រី ឱ្យយល់កាន់តែច្បាស់លើផ្នែកឌីជីថល ដែលកំពុងរីកសាយភាយ​ពេញសកលលោក។ លោកបន្ថែមថា​ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ជំនាញ​ប៉ុណ្ណោះទេ វាបានបណ្តុះនូវភាពក្លាហាន ផ្តល់សិទ្ធិអំណាចដល់យុវជន និងក្មេងស្រី ឱ្យមានសំឡេងកាន់​តែច្រើន​នៅក្នុងសង្គម​ ដែលនឹងក្លាយជាអ្នកដឹកនាំមួយរូបក្នុងយុគសម័យឌីជីថល។

លោក ថុង គន្ធយុឡេង បានបន្តទៀតថា វិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរ​ពិភពលោក ប៉ុន្តែនៅតែមានគម្លាតយេនឌ័រយ៉ាងសំខាន់នៅក្នុងវិស័យនេះ ដោយស្រ្តីមានតំណាងតិចតួច​ក្នុងអាជីពមួយនេះ។ សិក្ខាសាលានេះមានគោលបំណង​ដោះស្រាយបញ្ហានេះ ដោយបំផុសគំនិត និងផ្តល់សិទ្ធិអំណាចដល់ស្រ្តីវ័យក្មេងក្នុងការស្វែងយល់ ពីលទ្ធភាពក្នុងការងារបច្ចេកវិទ្យានេះ។

គួរបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ( 20th Asia Media Summit -AMS) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ កក្កដា នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមពីប្រទេសសមាជិកចំនួន ២៦ នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ៕


Khcct banner

អត្ថបទទាក់ទង