681 ezgif.com resize
Swift cc time

ត្រាំសម្រេចយកពន្ធថ្មីលើជប៉ុន ១៥% ក្រោយជោគជ័យឱ្យជប៉ុនវិនិយោគចូលអាម៉េរិក ៥៥០ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំនៅព្រឹកថ្ងៃទី ២៣ ខែ កក្កដា នេះបានសម្រេចយកពន្ធថ្មីជាផ្លូវការលើប្រទេសជប៉ុនបញ្ចុះពីពន្ធចាស់ ២៥% យកពន្ធថ្មីត្រឹម ១៥%នៃការនាំចូលទំនិញរបស់ជប៉ុនលក់ចូលក្នុងទីផ្សាររបស់សហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តយកពន្ធថ្មីតិចជាមុនដល់ទៅ ១០% នេះដោយសារជប៉ុនបានសម្រេចតាមការស្នើសុំរបស់លោកដូណាល់ត្រាំវិនិយោគទុនចូលអាម៉េរិកក្នុងទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារអាម៉េរិក។

បើតាមលោកដូណាល់ត្រាំសហរដ្ឋអាម៉េរិកបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមិនធ្លាប់មានជាមួយប្រទេសជប៉ុន ដោយប្រទេសជប៉ុនបានសម្រេចការវិនិយោគចូលអាម៉េរិកក្នុងទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារទៅក្នុងសហរដ្ឋអាមេរិកនិងបង់ពន្ធថ្មីនៃទំនិញចូលអាម៉េរិកត្រឹមតែ ១៥%តែប៉ុណ្ណោះ។

សម្រាប់លោក ដូណាល់ត្រាំ ជប៉ុននឹងបើកសេដ្ឋកិច្ចរបស់ខ្លួនដល់ទំនិញរបស់សហរដ្ឋអាម៉េរិក រួមមានរថយន្ត អង្ករ និងផលិតផលកសិកម្មមួយចំនួនលក់ចូលក្នុងទីផ្សាររបស់ជប៉ុន។ លោកត្រាំបានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុនថ្មីនេះគឺជាកិច្ចព្រមព្រៀងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាមួយប្រទេសជប៉ុនកាលពីកន្លងមក។

គួរកត់សម្គាល់ថានៅក្នុងលិខិតពន្ធបដិការថ្មីដែលអាម៉េរិកផ្ញើទៅកាន់ប្រទេសជប៉ុនក្នុងដើមខែនេះ លោក ត្រាំ បានគំរាមយកពន្ធ ២៥% លើការនាំចេញទំនិញជប៉ុនកាន់សហរដ្ឋអាម៉េរិក ប្រសិនបើមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីធ្វើឡើងមុនថ្ងៃទី ១ ខែសីហា៕

នាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba


Khcct banner

អត្ថបទទាក់ទង