681 ezgif.com resize
Swift cc time

អតីតនិស្សិតអាហារូបករណ៍ Chevening នឹងចែករំលែកពី«អាហារូបករណ៍ទៅអង់គ្លេស» ដល់សិស្សនៅខេត្តចំនួន ៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ស្ថានទូតអង់គ្លេសគាំទ្រសមាគមអតីតនិស្សិត Chevening របស់កម្ពុជា ក្នុងការរៀបចំកម្មវិធីចែករំលែកអាហារូបករណ៍ Chevening ឆ្នាំ ២០២៥ ដើម្បីចែករំលែកគន្លឹះអាហារូបករណ៍ បទពិសោធន៍ និងការណែនាំដល់សិស្ស ខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា គឺខេត្ត តាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប កំពង់ចាម និង ស្វាយរៀង។

យោងតាមគេហទំព័រស្ថានទូតអង់គ្លេស វគ្គចែករំលែកទាំងនេះនឹងប្រព្រឹត្តទៅនៅខេត្តចំនួន៦ គឺខេត្ត តាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប កំពង់ចាម និង ស្វាយរៀង។ ការចែករំលែកនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីអាហារូបករណ៍ដល់សិស្សនិស្សិតដែលសិក្សានៅខេត្តអាចទទួលបានព័ត៌មានលម្អិត និងការរៀបចំខ្លួនចាប់យកឱកាសដាក់អាហារូបករណ៍ និងឱកាសផ្សេងៗដែលផ្សាភ្ជាប់យុវជនទៅនឹងឱកាសជាច្រើន។ ជាពិសេស ដើម្បីជំរុញឱ្យសិស្សដឹងពីអាហារូបករណ៍បានមុន និងត្រៀមខ្លួនបានល្អនាពេលអនាគត។

បើតាមប្រភពដដែល ពាក្យស្នើសុំអាហារូបករណ៍ #Chevening នឹងបើកនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ ហើយបិទនៅថ្ងៃទី ៧ ខែតុលា ២០២៥។ ដើម្បីតាមដានពីដំណឹងអាហារូបករណ៍ និងឱកាសចូលរួមកម្មវិធីនានាដែលរៀបចំដើម្បីនិស្សិតត្រៀមខ្លួន អាចចូលទៅកាន់គេហទំព័រ ស្ថានទូតអង់គ្លេស ឬ The British Chevening Alumni Association of Cambodia - BCAAC។

គួរបញ្ជាក់ថា អាហារូបករណ៍ Chevening ជាអាហារូបករណ៍ដែលផ្តល់ឱកាសឱ្យនិស្សិតដាក់ពាក្យប្រជែងដើម្បីយកអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតនៅឯចក្រភពអង់គ្លេស។ អាហារូបករណ៍មានរួមបញ្ចូលការបង់ថ្លៃសិក្សា ការស្នាក់នៅ អាហារហូបចុក និងអត្ថប្រយោជន៍មួយចំនួនទៀត៕

Khcct banner

អត្ថបទទាក់ទង