681 ezgif.com resize
Swift cc time

ធ្លាក់យន្តហោះចម្បាំងនៅ«បង់ក្លាដែស»បណ្តាលឲ្យអ្នកស្លាប់កើនដល់២៧នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាកា៖ មានមនុស្សយ៉ាងហើចណាស់ ២៧នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំងនៅប្រទេសបង់ក្លាដែសកាលពីល្ងាចថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥ ។ យន្តហោះចម្បាំងរបស់បង់ក្លាដែសប្រភេទ F-7 BGI ដែលផលិតនៅប្រទេសចិន បានធ្លាក់ចំលើសាលាបឋមសិក្សាមួយក្នុងរដ្ឋធានីដាកា។ ហេតុការណ៍នេះបានបណ្តាលឲ្យអ្នកបើកបរយន្តហោះស្លាប់និងមនុស្សនៅក្រោមដីជាង ១០០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល និងត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់។

តាមអាជ្ញាធរបង់ក្លាដែសគិតត្រឹមរសៀលថ្ងៃអង្គារ ទី២២ ខែកក្កដានេះមានមនុស្សយ៉ាងតិច ២៧នាក់ ដែលភាគច្រើនជាកុមារត្រូវបានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំងរបស់បង់ក្លាដែសបានធ្លាក់បុកចូលទៅក្នុងសាលារៀនបឋមសិក្សាមួយក្នុងរដ្ឋធានីដាកា។ ជនរងគ្រោះភាគច្រើនជាសិស្សសាលា ដែលទើបតែបញ្ចប់ម៉ោងសិក្សា។ ក្នុងចំណោមអ្នកស្លាប់មាន ២៥ នាក់ជាកុមារ និងម្នាក់គឺជាអ្នកបើកយន្តហោះ។យោធាបង់ក្លាដែសបានបញ្ជាក់ថាអ្នកបើកយន្តហោះដែលជាអនុសេនីយ៍ឯកមានឈ្មោះថា Towkir Islam កំពុងបំពេញបេសកកម្មហ្វឹកហាត់ជាប្រចាំតែក្រោយមកដល់ទីតាំងកើតហេតុកក៏បានធ្លាក់ដុះក្បាលចុះនិងផ្ទុះ។

ជាការឆ្លើយតបរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែសលោក Muhammad Yunus បានប្រកាសកាន់ទុក្ខជាតិនាថ្ងៃអង្គារនេះនិងប្តេជ្ញាចិត្តក្នុងការបើកការស៊ើបអង្កេតបន្ថែមស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះមួយនេះ៕

Khcct banner

អត្ថបទទាក់ទង