681 ezgif.com resize
Swift cc time

បក្សកុម្មុយនីស្តវៀតណាមសម្រេចដកតំណែង អតីតប្រធានាធិបតីវៀតណាមពីររូប និងអតីតប្រធានរដ្ឋសភាវៀតណាម ១ រូបពីបទបំពានអំណាច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក TO LAM អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

វៀតណាម៖ គណបក្សកុម្មុយនីស្តវៀតណាមនៅល្ងាចថ្ងៃទី ១៩ ខែ កក្កដា បានសម្រេចដាក់វិន័យ និងដកតំណែងលើអតីតប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc និងលោក Vo Van Thuong ព្រមទាំងអតីតប្រធានរដ្ឋសភា Vuong Dinh Hue ដោយដកហូតតំណែងទាំងអស់នៅក្នុងបក្សក្រោយពីបក្សកុម្មុយនីស្តវៀតណាមបានរកឃើញថាអតីតប្រមុខរដ្ឋវៀតណាមធំៗខាងលើបានរំលោភបំពានច្បាប់ក្នុងពេលកាន់អំណាចជាប្រមុខរដ្ឋនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម Vietnam News។

លោក Vương Đình Huệ (អតីតប្រធានរដ្ឋសភាវៀតណាម)

តាមកាសែតរដ្ឋវៀតណាមដដែលមួយឆ្នាំក្រោយមរណភាពរបស់អគ្គលេខាបក្សចាស់លោក Nguyen Phu Trong សន្និសីទមជ្ឈិមលើកទី ១២ ដែលដឹកនាំដោយអគ្គលេខាធិកាបក្សកុម្មុយនីស្តថ្មីលោក To Lam បានបិទសន្និសីទមជ្ឈិមលើកទី ១២ ដោយការប្រកាសដកតំណែងទាំងអស់នៃឥស្សរជនបីរូបដែលធ្លាប់ជាសសរស្តម្ភដឹកនាំប្រទេសក្នុងស្ថាប័នធំៗ។

ការដាក់វិន័យ និងដកតំណែងពេលដំណាលគ្នានូវមុខតំណែងបក្សទាំងអស់របស់អតីតមេដឹកនាំសំខាន់ៗចំនួនបី ក្នុងនោះមានអតីតប្រធានរដ្ឋ Nguyen Xuan Phuc អតីតប្រធានរដ្ឋ Vo Van Thuong និងអតីតប្រធានរដ្ឋសភា Vuong Dinh Hue គឺជាការសម្រេចចិត្តរបស់បក្សកុម្មុយនីស្តវៀតណាមដែលមិនធ្លាប់មានពីមុនមក។

Nguyễn Xuân Phúc (អតីតប្រធានាធិបតីវៀតណាម)

លោក Nguyễn Xuân Phúc អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋបានចូលកាន់តំណែងក្នុង (ខែមេសា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៣) លោក Võ Văn Thưởng អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋចូលកាន់អំណាចនៅ (ខែមីនា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤) និងលោក Vương Đình Huệ អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋសភាចូលកាន់អំណាចក្នុង (ខែមីនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤) ប្រមុខរដ្ឋធំៗខាងលើដែលត្រូវបានដាក់វិន័យ និងបណ្តេញចេញពីបក្សច្រើនពាក់ព័ន្ធជាមួយអំពើពុករលួយ និងរំលោភបំពានអំណាចក្នុងពេលកាន់តំណែង៕ 

លោក Võ Văn Thưởng (អតីតប្រធានាធិបតីវៀតណាម)


Khcct banner

អត្ថបទទាក់ទង