681 ezgif.com resize
Swift cc time

យុវជនកម្ពុជា ៩រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៅសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

ភ្នំពេញ៖ យុវជនទាំង៩រូបដែលជាមន្ត្រីរាជការនៅតាមក្រសួង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញបីផ្សេងៗគ្នា ជំនាញរដ្ឋបាលសាធារណៈ ជំនាញគោលនយោបាយសាធារណៈ និងជំនាញកិច្ចការអន្តរជាតិ ពីសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

យោងតាមគេហទំព័រ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) យុវជនដែលបានបញ្ចប់អនុបណ្ឌិតជំនាញរដ្ឋបាលសាធារណៈ រួមមាន លោក ហួត សុវណ្ណ (ក្រសួងការពារជាតិ), លោក ស៊ីវ វិសេស (ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និងសំណង់)​, លោក រស់ រតនា (ទីស្តីការគណៈរដ្ឋមន្រ្តី) និង អ៊ឹង អ៊ីវហុង (ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។ ចំណែកឯ យុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញគោលនយោបាយសាធារណៈ រួមមាន លោក គឹម សុភរបុត្ត (ក្រសួងយុត្តិធម៌), កញ្ញា គឹម ច័ន្ទរាជនីនាថ (ក្រសួងពាណិជ្ជកម្ម), លោក ស្រេង អៀ (ក្រសួងពាណិជ្ជកម្ម), លោក ឃឹម ហាក់ស្រ៊ុន (ក្រសួងបរិស្ថាន)។ ជំនាញកិច្ចការអន្តរជាតិ មាន កញ្ញា អ៊ុំ សិរីវឌ្ឍនី (ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតក្នុងជំនាញនេះ។

បើតាម ស.ស.យ.ក. កម្មវិធីសិក្សានៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការបង្កើនចំណេះដឹង និងបន្ថែមការយល់ដឹងអំពីបញ្ហាសង្គម សេដ្ឋកិច្ច និងគោលនយោបាយរដ្ឋបាលសាធារណៈទាំងក្នុងតំបន់ និងសកល។ ជាពិសេស ជំនាញរដ្ឋបាលសាធារណៈ គឺជាជំនាញដែលកម្ពុជាត្រូវការ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាមួយនឹងចំណេះដឹងថ្មីៗ បទពិសោធន៍អន្តរជាតិ និងទស្សនៈទូលំទូលាយ សម្រាប់អនាគតរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) មានចំណាត់ថ្នាក់នៅលេខរៀងទី១នៅក្នុងតំបន់អាស៊ី និង លេខ៨នៅលើពិភពលោក (ប្រភព៖ QS World University Rankings 2026)៕

Khcct banner

អត្ថបទទាក់ទង