681 ezgif.com resize
Moneygramott moi1280x163px

ក.ប.ប ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយស្តីពីសារធាតុគីមី អូរ៉ាមីនអូ លើផ្លែទុរេន នៅតាមផ្សារចំនួន៣ក្នុងខេត្តព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ មន្រ្តីជាន់ខ្ពស់នាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្រ្តីសាខា សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពលើម្ហូបអាហារ និងលើផលិតផលផ្សេងៗ ក៏ដូចជាណែនាំអាជីវករឱ្យយល់ដឹងបន្ថែមពីសារធាតុគីមី អូរ៉ាមីនអូ (Auramine O) លើផ្លែទុរេន។

ផ្សារទាំង៣មានដូចជា៖ ផ្សារកងកេង ក្រុងកំពង់សោម ផ្សារអូរចំណារ និងផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះបានធ្វើតេស្តបឋមលើសំណាកគំរូម្ហូបអាហារចំនួន ៨គំរូ រួមមាន មឹកស្រស់ បង្គាស្រស់ ត្រីញៀន ស្ករត្នោត ជ្រក់ស្ពៃ គល់ស្លឹកក្រី សរសៃគុយទាវ នំបញ្ចុក ។

ជាលទ្ធផលមន្រ្តីជំនាញ ពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ឬ មានផ្ទុកសារធាតុគីមីហាមឃាត់នោះទេ និង បានណែនាំពីការដាក់ម្ហូបអាហារទំនិញក្នុងតម្លៃសមរម្យ ព្រមទាំងបានចែកផ្ទាំងផ្សព្វផ្សាយស្តីពីសុវត្ថិភាពចំណីអាហារជូនអាជីវករ និង បានពន្យល់ណែនាំ និងចែកប័ណ្ណផ្សព្វផ្សាយស្តីពីសារធាតុគីមី អូរ៉ាមីនអូ (Auramine O) លើផ្លែទុរេន ដល់អាជីវករលក់ទុរេនផងដែរ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្នដោយសារជំងឺឆ្លង៕


Khcct banner

អត្ថបទទាក់ទង