681 ezgif.com resize
Moneygramott moi1280x163px

CDC ប្រជុំបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងនៃគម្រោងព្រែកជីកហ្វូណនតេជោ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Yang Jie នាយកគ្រប់គ្រងទូទៅ ការិយាល័យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងនៃគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយមានការចូលរួមពី មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក, ថ្នាក់ដឹកនាំការិយាល័យក្រុមហ៊ុន CRBC ប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តពិនិត្យលើការងាររៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ច តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ៕

Khcct banner

អត្ថបទទាក់ទង