Img 1426
Swift cc time

ថៃចាប់ខ្លួនស្រ្តីលួចទាក់ទាក់ទង«ផ្លូវភេទ»ជាមួយកំពូលសង្ឃជាច្រើនអង្គ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីម្នាក់ក្រោមបទចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយកំពូលព្រះសង្ឃថៃជាច្រើនអង្គ ហើយបន្ទាប់មកបានប្រើរូបថតនិងវីដេអូនៃទង្វើរបស់ខ្លួនដើម្បីជំរិតទារប្រាក់ពីបណ្តាលលោកសង្ឃទាំងនោះវិញ។ ប៉ូលីសថៃបានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ស្ត្រីដែលប៉ូលីសហៅឈ្មោះថា "Ms Golf" បានរួមភេទជាមួយព្រះសង្ឃយ៉ាងតិចប្រាំបួនអង្គ។ ដោយនាងបានគំរាមទាប្រាក់ប្រហែល ៣៨៥ លានបាត (១១.៩ លានដុល្លារ) ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។

ប៉ូលីសថៃបានចូលឆែកឆេរផ្ទះនារីដៃឆើតដែលមានឈ្មោះថា Wilawan Emsawa ឃើញរូបថត និងវីដេអូជាង ៨០,០០០ ដែលប្រើដើម្បីបង្ខូចកេរ្តិ៍ព្រះសង្ឃ។ ប៉ូលីសថៃអះអាងទៀតថា ករណីនេះបានកើតឡើងជាមួយព្រះសង្ឃតាមពីនៅក្នុងខែឧសភាឆ្នាំ ២០២៤ រូបនាងបានគេងនៅជាមួយព្រះសង្ឃជាច្រើនអង្គក្រោយមកនាងបានអះអាងថាខ្លួនមានកូន និងទាមទារប្រាក់ឧបត្ថម្ភកូនជាង ៧ លានបាត។ ប្រាក់ដែល Wilawan ជំរិតបានពីព្រះសង្ឃនោះគឺស្ទើរតែអស់ត្រូវនាងយកទៅលេងល្បែងអនឡាញ។

ក្រោយពីផ្ទុះរឿងអាស្រូវនេះសង្ឃកំពូលៗជាច្រើនអង្គដែលពាក់ព័ន្ធជាមួយនាងត្រូវបានចាប់ផ្សឹកនិងបណ្តេញចេញពីវត្តអារាម។ ភ្លាមៗព្រះមហាក្សត្រថៃ Vajiralongkorn ក៏បានប្រកាសលុបចោលព្រះរាជបញ្ជាដែលទ្រង់បានចេញកាលពីខែមិថុនា ដោយគ្រោងនិងប្រគល់ឋានន្តរស័ក្តិខ្ពស់ដល់ព្រះសង្ឃចំនួន ៨១ អង្គ៕  

Khcct banner

អត្ថបទទាក់ទង