681 ezgif.com resize
Swift cc time

ទាហានថៃជាន់មីនដាច់ជើងម្នាក់ និងរបួសធ្ងន់ពីរនាក់នៅតំបន់មុំបី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ មានយ៉ាងហើចណាស់ពលទាហានថៃ ៣ នាក់រងរបួសធ្ងន់ស្រាលដោយក្នុងចំណោម ៣នាក់នោះមានម្នាក់បានជាន់មីនដាច់ជើងម្ខាងដែលគេស្គាល់ឈ្មោះជងរងគ្រោះថា Thanapat Huiwan គឺជាពលទោអង្គភាពសមាជិកចំនួន១៤នាក់ ដែលបំពេញបេសកកម្មជាប្រចាំយាមការនៅតំបន់មុំ៣។

តាមប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថាទាហានថៃបានដាច់ជើងស្តាំម្ខាងនិងកំពុងតែសង្រ្គោះបន្ទាន់ដោយមិនទាន់ដឹងថាអាចនិងសង្ឃឹមមានជីវិតរឺយ៉ាងណានោះទេ បន្ទាប់ពីរូបគេបានដើរជាន់គ្រាប់មីនក្នុងពេលល្បាតព្រំដែនក្បែរប្រទេសកម្ពុជា។ ប្រភពដដែលអះអាងទៀតថាគ្រាប់មីនចាស់ដែលគេបានជាន់នោះគឺបង្កប់ក្នុងដីដែលបន្សល់តាំងពីសម័យសង្គ្រាម៕ 

Khcct banner

អត្ថបទទាក់ទង