681 ezgif.com resize
Swift cc time

ត្រាំសម្រេចយកពន្ធនាំចូលពីឥណ្ឌូនេស៊ីពី ៣២% មកចុះសល់ត្រឹម ១៩%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ នៅល្ងាចថ្ងៃអង្គារបានគូសបញ្ជាក់ថាពេលនេះអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយប្រទេសឥណ្ឌូនេស៊ីដែលនឹងកំណត់ពន្ធ ១៩% លើការនាំចូលទំនិញរបស់ឥណ្ឌូនេស៊ីលក់ក្នុងទីផ្សារអាម៉េរិកដោយអត្រាពន្ធដែលលោកសម្រេចដាក់លើឥណ្ឌូនេស៊ីកាលពីកន្លងទៅដល់ ៣២% បញ្ចុះនាំចូលសល់ត្រឹម ១៩%តែប៉ុណ្ណោះ ។ លោកថាជាថ្នូនៃការឆ្លើយតបនៃការបញ្ចុះតម្លៃពន្ធគយដល់ឥណ្ឌូនេស៊ី ឥណ្ឌូនេស៊ីនិងទម្លាក់ពន្ធដល់សូន្យភាគរយនៃការនាំចូលទំនិញរបស់អាម៉េរិកលក់ក្នុងទីផ្សារឥណ្ឌូនេស៊ី។

ថ្លែងតាមប្រព័ន្ធ Truth Social លោក ត្រាំ បានរៀបរាប់ថា ប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាចិត្តក្នុងការទិញថាមពលពីសហរដ្ឋអាម៉េរិកក្នុងតម្លៃ $១៥ ពាន់លានដុល្លារ និងទិញផលិតផលកសិកម្មអាម៉េរិក $ ៤.៥ ពាន់លានដុល្លារ ព្រមទាំងយន្តហោះ Boeing Jets ជាច្រើនគ្រឿងទៀតដូចច្នេះលោកសម្រេចបញ្ចុះពន្ធពី ៣២% មកត្រឹម ១៩% តែប៉ុណ្ណោះនៃការនាំចូលទំនិញរបស់ខ្លួនលក់ក្នុងទីផ្សារអាម៉េរិក។លោកអះអាងទៀតថាកិច្ចព្រមព្រៀងនេះបានធ្វើតាមការដោះស្រាយដោយផ្ទាល់ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ។

ឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ២៥ របស់សហរដ្ឋអាម៉េរិក ដោយប្រទេសទាំងពីរបានជួញដូរទំនិញច្រើនជាង ៣៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី។ ឱនភាពពាណិជ្ជកម្មអាម៉េរិកជាមួយឥណ្ឌូណេស៊ីមានចំនួនសរុប ១៧.៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៦ ខែ កក្កដានេះមានតែប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះដែលអាម៉េរិកយកពន្ធតិចជាងគេត្រឹម ១៩% តាមពីក្រោមវៀតណាមអាម៉េរិកយក ២០% ម៉ាឡេស៊ី ២៥% ប្រទេសកម្ពុជា បានថយចុះពី៤៩% មកត្រឹម ៣៦% ថៃ បរាជ័យរក្សានៅ ៣៦% ចំណែកឡាវ និង មីយ៉ាន់ម៉ា ខ្ពស់ ៤០% ដូចគ្នា៕

Khcct banner

អត្ថបទទាក់ទង