681 ezgif.com resize
Swift cc time

ថៃរកឃើញ«សព»ជនជាតិចិននៅក្នុងខេត្តឈៀងម៉ៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប៉ូលីសថៃបានរកឃើញសាកសពបុរសជនជាតិចិនអាយុ ២៤ ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Yang ដែលត្រូវបានសម្លាប់នៅក្នុងខេត្ត ឈៀងម៉ៃ កាលពីថ្ងៃទី ១៤ ខែកក្កដា បន្ទាប់ពីធ្វើដំណើរពីប្រទេសឡាវទៅកាន់ប្រទេសថៃ។ អាជ្ញាធរថៃសង្ស័យថាការសម្លាប់នេះជាលទ្ធផលនៃការចាប់ជំរិតមិនបានប្រាក់លោះដែលរៀបចំដោយជនជាតិចិនរួមគ្នា។

តាមអាជ្ញាធរថៃសាកសពរបស់ជនរងគ្រោះ Yang ដែលរុំដោយផ្លាស្ទិក និងកម្រាលពូក ត្រូវបានគេប្រទះឃើញបោះចោលតាមផ្លូវក្នុងភូមិ Pang Haew ស្រុក Mae Rim។ អ្នកស៊ើបអង្កេតជឿថា ជនរងគ្រោះត្រូវបានល្បួងឱ្យចូលប្រទេសថៃហើយសម្លាប់នៅពេលដែលផែនការលោះយកជនរងគ្រោះមិនដូចការគ្រោងទុក។លោក Kritthapol Yeesakhon មេបញ្ជាការប៉ូលិសភូមិភាគទី៥ បានអះអាងថា ប្អូនស្រីរបស់ Yang បានទាក់ទងទៅសមត្ថកិច្ចបន្ទាប់ពីបាត់ដំណឹងបងខ្លួនអស់មួយរយៈ។ ជនរងគ្រោះ Yang បានមកដល់ខេត្តឈៀងម៉ៃពីប្រទេសឡាវនៅថ្ងៃទី ៨ ខែកក្កដា ហើយក្រោយមកបានធ្វើដំណើរទៅឈៀងម៉ៃជាមួយអ្នកស្គាល់គ្នាជនជាតិចិនម្នាក់ឈ្មោះ Hukang ។

នៅថ្ងៃទី ១០ ខែកក្កដា ជងដៃដល់ដែលមានឈ្មោះថា Hukang បានទូរស័ព្ទទៅប្អូនស្រីរបស់ Yang ដោយអះអាងថា Yang ត្រូវបានគេចាប់ពង្រត់ ហើយអ្នកចាប់ជំរិតបានទាមទារប្រាក់ចំនួន ៣ លានបាត (ប្រហែល ៩២,៤៤៧ ដុល្លារអាម៉េរិក) ជាថ្នូក្នុងការដោះលែងរូបគេ។

ក្រោយមក Hukang ត្រូវបានចាប់ខ្លួននៅសណ្ឋាគារ ឈៀងម៉ៃ ពីបទចូលប្រទេសថៃដោយខុសច្បាប់។ ក្នុងអំឡុងពេលសាកសួរប៉ូលិស លោកក៏បានអះអាងថារូបខ្លួនក៏ត្រូវបានគេចាប់ជំរិត និងបង្ខំឱ្យបង់ប្រាក់ចំនួន ១.៥ លានបាត (៤៦,២២៣ ដុល្លារអាម៉េរិក) សម្រាប់ការដោះរូបគេផ្ទាល់ដូចគ្នា។

ជនរងគ្រោះ Hukang ដដែលបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា បុរសជនជាតិចិនពីរនាក់ទៀត ដែលត្រូវបានគេស្គាល់ថាឈ្មោះថា Xang និង Wang បានរៀបចំជួបលោក Yang ក្រោមលេសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ បន្ទាប់ពីទទួលទានអាហារពេលល្ងាច ហើយក្រុមទាំងនោះបានស្នាក់នៅផ្ទះជួលមួយកន្លែង ហើយនៅពេលដែលបានភ្ញាក់ឡើងនៅព្រឹកបន្ទាប់មកឃើញថាខ្លួនឯងត្រូវបានចងឡើងនិងគំរាមគំហែងដូចគ្នា ៕

Khcct banner

អត្ថបទទាក់ទង