681 ezgif.com resize
Swift cc time

ថៃពិចារណាយកពន្ធនាំចូលទំនិញអាម៉េរិកសូន្យភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប្រទេសថៃកំពុងពិចារណាក្នុងការយកពន្ធទំនិញនាំចូលរបស់អាម៉េរិកទម្លាក់ដល់សូន្យភាគរយ ចំណាត់ការពិចារណាទម្លាក់ពន្ធដល់សូន្យភាគរយនេះធ្វើឡើងដើម្បីឆ្លើយតបក៏ដូចជាសម្រួលកិច្ចព្រមព្រៀងជាមួយនិងរដ្ឋាភិបាលរបស់លោកដូណាល់ត្រាំ បន្ទាប់ពីពន្ធគយបដិការថ្មីនៃនាំការនាំចូលទំនិញថៃចូលអាម៉េរិកគឺនៅដដែល ៣៦%។

តាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunahavajira បានគូសបញ្ជាក់ថាប្រទេសថៃ ដែលពីមុនបានកាត់បន្ថយពន្ធលើការនាំចូលផ្លែមាននិងប្រភេទត្រីមួយចំនួនពីប្រទេសផ្សេងទៀត អាចកាត់បន្ថយការយកពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញខាងលើមកត្រឹមសូន្យភាគរយ ហើយរដ្ឋាភិបាលក៏អាចធ្វើវិសោធនកម្មបទប្បញ្ញត្តិដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យយានយន្តចង្កូតឆ្វេងពីសហរដ្ឋអាម៉េរិក និងលុបបំបាត់ពន្ធលើទំនិញដែលបានរួមបញ្ចូលរួចហើយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃទៀត។

លោក Pichai បានចាត់ទុកការទាមទារមួយចំនួនរបស់សហរដ្ឋអាម៉េរិកនៅក្នុងកិច្ចចរចាពាណិជ្ជកម្មលើសពីការកំណត់ លោកថាការទាមទារបែបនេះអាចបង្កឱ្យមានភាពចលាចលក្នុងស្រុក ហើយកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិកត្រូវតែផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងនិរន្តរភាពសម្រាប់ប្រទេសថៃក្នុងរយៈពេលវែង។

គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិកគឺជាគោលដៅនាំចេញធំបំផុតរបស់ប្រទេសថៃក្នុងឆ្នាំ ២០២៤ ដែលមានចំនួនទំនិញប្រហែល ១៨% នៃការនាំចេញសរុបរបស់ខ្លួនទៅកាន់ទីផ្សាររបស់អាម៉េរិក៕ 

Khcct banner

អត្ថបទទាក់ទង