ចិន៖ ចែហុង (ជនជាតិចិនភេទទី៣) ដែលជាឈ្មោះរហ័សនាមអ្នកលេងសង្គមអនឡាញកម្ពុជាបានដាក់ឲ្យនៅទីបំផុត ចែហុង រឺ ឈ្មោះពិតថា Jiao ដែលមានឈ្មោះក្នុងបណ្តាញសង្គមចិនថា “Nanjing Uncle Red” ត្រូវបានប៉ូលីសចិនធ្វើការចាប់ខ្លួនក្រោយពី Uncle Red បានលួចដាក់កាំមេរ៉ាថតវីដេអូគេងជាមួយបុរសប្រមាណជាង ១,៦០០នាក់ ដោយរូបគេលួចថតវីដេអូ និងទុកលក់ក្នុងបណ្តាញសង្គមដោយអ្នកចង់ចូលមើលត្រូវបង់ប្រាក់ម្នាក់ ២១$ ។
យោងតាមរបាយការណ៍របស់កាសែត South China Morning Post ប៉ូលីសក្នុងតំបន់បានឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី ៥ ខែកក្កដា ក្រោមការចោទប្រកាន់ពីបទផ្សព្វផ្សាយ និងលួចថតវីដេអូគេងជាមួយដៃគូទុកលក់។ Uncle Red ទទួលបានភាពល្បីល្បាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនក្រោមឈ្មោះហៅក្រៅថា "Uncle Red" ដោយអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញនៅកម្ពុជា និងថៃបានហៅគាត់ថាចែហុង។'
អាជ្ញាធរបានអះអាងថាបុរសចិនភេទទី៣នេះតែងតែស្លៀកពាក់គ្រឿងសម្អាងស្អាតៗ សក់ពាក់ និងសំពត់វែង ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជានារីភេទ ដោយបានអូសទាញបុរសស្អាតៗ និងសង្ហារៗជាច្រើនឲ្យគេងជាមួយ ហើយបានលួចបង្កប់កាំមេរ៉ា និងថតវីដេអូទុកចែកចាយលក់ក្នុងទីផ្សារអនឡាញ។
វីដេអូទាំងនោះជាច្រើនពាន់វីដេអូត្រូវបានបង្ហោះចូលទៅក្នុងក្រុមឯកជនតាមអ៊ីនធឺណិត ដែលអ្នកប្រើប្រាស់និងចង់ទស្សនាវីដេអូចែហុងត្រូវបង់ប្រាក់។ ជនសង្ស័យបានអះអាងថាបានថតសកម្មភាពផ្លូវភេទជាមួយបុរសជាង ១៦០០ នាក់។ ចែហុងប្រាប់ប៉ូលីសថារូបគេមិនសុំប្រាក់ពីជនរងគ្រោះនោះទេគេគ្រាន់តែសុំដូចជាផ្លែឈើ ទឹកដោះគោ និងប្រេងឆាជាដើមជាថ្នូក្នុងការបានស្នាក់នៅជាមួយចែហុង៕