681 ezgif.com resize
Swift cc time

វគ្គបណ្តុះបណ្តាលស្តីពី«វិស័យធនាគារ និងហិរញ្ញវត្ថុ» សម្រាប់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ចំណេះដឹងមូលដ្ឋាននៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ" សម្រាប់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។​សិក្ខាកាមសរុបចំនួន ៥០នាក់ ដែលជាអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានឹងត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតគិតថ្លៃ។

យោងតាមគេហទំព័រ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះនឹងត្រូវធ្វើឡើងជាពីរវគ្គពេញរយៈពេលពីរថ្ងៃ ដោយមានការបែងចែកប្រធានបទច្បាស់លាស់គឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥៖ ផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។ ចំណែកឯលើកទី២ គឺធ្វើនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥៖ ផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងជាមូលដ្ឋានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅនៅកម្ពុជា។

បើតាមប្រភពដដែល សិក្ខាកាមសរុបចំនួន ៥០នាក់ ដែលជាអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានឹងត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតគិតថ្លៃ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួម។ លើសពីនេះ សម្រាប់សិក្ខាកាមដែលជាអ្នកផលិតមាតិកា អាចនឹងមានឱកាសទទួលបានការឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://shorturl.at/TuLzr ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬ Telegram: 092 683 330 ឬ 095 262 111៕

Khcct banner

អត្ថបទទាក់ទង