ភ្នំពេញ៖ ក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា កាលពីថ្ងៃ ១២–១៣ ខែកក្កដា ឆ្នាំ២០២៥ ដណ្តើមបានមេដាយសរុប២៩ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ ក្នុងចំណោមមេដាយសរុប កម្ពុជាទទួលបានមេដាយមាសចំនួន៩។
បើតាមគេហទំព័រក្រសួងអប់រំនាព្រឹកថ្ងៃទី ១៤ កក្កដា ២០២៥ បានឱ្យដឹងថា អត្តពលិកកម្ពុជាចំនួន១៨នាក់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ JJAU South East Asian Regional Championships 2025 រយៈពេលពីរថ្ងៃ។ ជាសរុប ក្នុងរយៈពេលពីរថ្ងៃ ក្រុមកម្ពុជាបានមេដាយសរុប២៩ ដែលក្នុងនោះរួមមាន មេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន៨ មេដាយសំរិទ្ធ១២។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ អត្តពលិកកម្ពុជាចំនួន១៨នាក់ បានចូលរួមប្រកួតប្រជែងក្នុងចំណោមអត្តពលិកកម្រិតកំពូលជាង៤០០នាក់មកពីក្នុងតំបន់អាស៊ីអាគ្នេយ៍៕