681 ezgif.com resize
Swift cc time

«កុមារកម្ពុជា៤រូប»ចូលរួមសន្និសីទកុមារតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/
ប្រភព៖ គេហទំព័រអគ្គនាយកដ្ឋានយុវជន

ភ្នំពេញ៖ គណៈប្រតិភូកុមារកម្ពុជាចំនួន០៤រូប និងអ្នកដឹកនាំ០១រូប នារាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចេញដំណើរពីកម្ពុជាឆ្ពោះទៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទកុមារតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។

បើតាមគេហទំព័រអគ្គនាយកដ្ឋានយុវជន សន្និសីទកុមារតំបន់អាស៊ីប៉ាស៊ីហ្វិក (APCC) ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ភាពក្លាហាន ចំណេះដឹង កិច្ចសហប្រតិបត្តិការ និងការយល់ដឹងអំពីវប្បធម៌ទៅវិញទៅមករវាងកុមារមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។

គណៈប្រតិភូកុមារកម្ពុជាចំនួន០៤រូប រួមមាន កុមារី ២រូប និងកុមារា ២រូប ដែលមានឈ្មោះ កុមារី តូណា លីសា មកពី សាលាបឋមសិក្សាឬស្សីកែវ កុមារី ស្រូយ បូរដានាថ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ កុមារា សិរី នុរក្សពង្ស មកពីសាលារៀនសុវណ្ណភូមិ (សាខាច្បារអំពៅ) និងកុមារា មាស ណុបខូលីន មកពីសាលាបឋមសិក្សាស្ទឹងមានជ័យ។

គួរបញ្ជាក់ថា កម្មវិធី APCC នេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងកុមារក្នុងតំបន់ឱ្យមានភាពស្និតស្នាល និងអភិវឌ្ឍសមត្ថភាពកុមារឱ្យយល់ដឹងអំពីវប្បធម៌ អរិយធម៌ និងទម្លាប់ក្នុងការរស់នៅរបស់កុមារតាមប្រទេសនីមួយៗ៕


Khcct banner

អត្ថបទទាក់ទង