681 ezgif.com resize
Swift cc time

ឱកាសសិក្សាថ្នាក់«កាត់តវីដេអូអាជីព»រយៈពេលបីសប្តាហ៍ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍សិក្សាពីការកាត់តវីដេអូអាជីព នឹងផ្តល់ជូនសម្រាប់និស្សិតដែលកំពុង ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា(IT) ឬប្រព័ន្ធផ្សព្វផ្សាយ (Media) ឬជំនាញដែលពាក់ព័ន្ធ ចំនួន៣០នាក់។ អាហារូបករណ៍នឹងបិទទួលពាក្យនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមគេហទំព័រ CKCC: Cambodia-Korea Cooperation Center បានឱ្យដឹងថា KOICA, អង្គការ World Together, សាកលវិទ្យាល័យ Hallym នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)បានសហការគ្នាក្នុងការផ្តល់អាហារូបករណ៍សិក្សារយ:ពេលខ្លីចំនួន៣សប្តាហ៍ដល់សិស្សានុសិស្សចំនួន ៣០នាក់។ ការសិក្សាគម្រោងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដែលសិក្សានៅថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល៣សប្តាហ៍ ពីម៉ោង ៨​ព្រឹក ដល់ម៉ោង១១ព្រឹក នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ការសិក្សាប្រើប្រាស់កម្មវិធី Adobe Premiere Pro 2025 និង Google Classroom។

បើតាមប្រភពដដែល អត្ថប្រយោជន៍នៃការសិក្សា សិស្សនឹងសិក្សាអនុវត្តក្នុងថ្នាក់ផ្ទាល់តាមរយ:វីដេអូ និងជាមួយគ្រូដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់, ពង្រឹងសមត្ថភាពការកាត់តវីដេអូរបស់អ្នកអោយកាន់តែប្រសើរឡើង, ពង្រឹងសមត្ថភាពកម្រិតយល់ដឹងពីការកាត់តវីដេអូ និងឱកាសហ្វឹកហាត់ការងារ​ (Digital Internship) ជាមួយក្រុមហ៊ុនកូរ៉េ និងក្នុងស្រុក។ ជាពិសេស សិស្សនឹងទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គសិក្សាដែលទទួលស្គាល់ពីសាកលវិទ្យាល័យ Hallym,KOICA,World Together និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌដូចជា ជានិស្សិតដែលកំពុង ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា(IT) ឬប្រព័ន្ធផ្សព្វផ្សាយ (Media) ឬជំនាញដែលពាក់ព័ន្ធ ដែលមានចិត្តស្រឡាញ់លើវិស័យផលិតវីដេអូ និងចេះប្រើកម្មវិធីកាត់តវីដេអូខ្លះ ព្រមទាំងមានទស្សន:វិស័យវែងឆ្ងាយជាមួយការងារកាត់តវីដេអូផ្សេងៗ និងមានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សា ធ្វើលំហាត់ និងខិតខំព្យាយាម។

គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាមតំណភ្ជាប់ https://forms.gle/Je5M99vfBks82mQt7 ឱ្យបានត្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបនន្ថែម អាចចូលទៅកាន់តំណភ្ជាប់ https://t.me/pilotprogramkh


Khcct banner

អត្ថបទទាក់ទង