681 ezgif.com resize
Swift cc time

«ប្រតិភូយុវជនកម្ពុជា» ចំនួន៤រូប នឹងចូលរួមកម្មវិធីពីរនៅម៉ាឡេស៊ី ដើម្បីសហការជាដៃគូរវាងយុវជនអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជា ចំនួន ៤រូប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នឹងធ្វើដំណើរពីកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី ASEAN Youth Forum 2025 និងកម្មវិធី ASEAN Youth Volunteer Program 2025 ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះ រួមបញ្ចូលសកម្មភាពវប្បធម៌ ការងារស្ម័គ្រចិត្ត និងការផ្លាស់ប្តូរចំណេះដឹង។

យោងតាមគេហទំព័រ អគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា ប្រតិភូយុវជនកម្ពុជា ចំនួន ៤រូប នឹងចូលរួមកម្មវិធី ASEAN Youth Forum 2025 ដែលប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ ២យប់ នៅទីក្រុងកូឡាឡាំពួរ បន្ទាប់មកប្រតិភូទាំងអស់នឹងបន្តធ្វើដំណើរទៅរដ្ឋ Sabah និង Sarawak សម្រាប់ចូលរួមកម្មវិធី ASEAN Youth Volunteer Program 2025 រយៈពេល ៨ថ្ងៃ។

បើតាមអគ្គនាយកដ្ឋានយុវជន ប្រតិភូយុវជនកម្ពុជា ចំនួន ៤រូប រួមមាននិស្សិតពីររូប កញ្ញា ផន​ ម៉ាន់ស៊ី ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ , កញ្ញា ឡាយ ស្រីនីត មកពីសាកលវិទ្យាល័យ East Asia Management University និងក្រុមការងារអគ្គនាយកដ្ឋានយុវជន ចំនួនពីររូប។ ការចូលរួមក្នុងកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ក្នុងការរួមចំណែកជាមួយយុវជននៅតំបន់អាស៊ាន ដើម្បីជម្រុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពរួមបញ្ចូលគ្នា។

គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយក្រសួងយុវជន និងកីឡា នៃប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម ជំរុញភាពរួបរួម និងសហការជាដៃគូរវាងយុវជនអាស៊ាន តាមរយៈសកម្មភាពវប្បធម៌ ការងារស្ម័គ្រចិត្ត និងការផ្លាស់ប្តូរចំណេះដឹង៕

Khcct banner

អត្ថបទទាក់ទង