681 ezgif.com resize
Swift cc time

រុស្ស៊ីថាខ្លួនមានទាហានគ្រប់គ្រាន់ក្នុងការបន្តប្រយុទ្ធជាមួយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អនុព័ន្ធយោធារុស្ស៊ីប្រចាំប្រទេសកម្ពុជាលោកអនុសេនីយ៍ឯក IVAN STADCHENKO

រុស្ស៊ី៖ អនុព័ន្ធយោធារុស្ស៊ីប្រចាំប្រទេសកម្ពុជាលោកអនុសេនីយ៍ឯក IVAN STADCHENKO បានបញ្ជាក់ថារុស្ស៊ីមានទាហានគ្រប់គ្រាន់ក្នុងការបន្តប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនដោយបច្ចុប្បន្នរុស្ស៊ីមានទាហានគ្រប់គ្រាន់មិនមានការខ្វះខាតក្នុងការប្រយុទ្ធឡើយ។ ការបញ្ជាក់របស់លោក លោកអនុសេនីយ៍ឯក IVAN STADCHENKO ធ្វើឡើងក្នុងសន្និសីទព័ត៌មានអំពីគោលនយោបាយរបស់រុស្ស៊ីនៅស្ថានទូតរុស្ស៊ីនៅព្រឹកថ្ងៃទី ១០ ខែ កក្កដានេះ។

ឆ្លើយសំណួរជាមួយសារព័ត៌មានស៊ីស៊ីថាមស៍លោក លោកអនុសេនីយ៍ឯក IVAN STADCHENKO បានអះអាងថាព័ត៌មានដែលថារុស្ស៊ីខ្វះកម្លាំងទាហានច្បាំងជាមួយអ៊ុយក្រែនគឺជាព័ត៌មានមិនពិត លោកថាពេលនេះរុស្ស៊ីមានទាហានជាច្រើន និងគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន។ លោកអះអាងទៀតថាលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចុះក្រឹត្យរើសទ័ពដែលអនុញ្ញាតឲ្យជនបរទេសមាន រឺ គ្មានសញ្ជាតិចូលបម្រើកងទ័ពរុស្ស៊ីនោះគឺជាការលើកទឹកចិត្តដល់អ្នកដែលចង់ចូលរួមប្រយុទ្ធជាមួយ និងរុស្ស៊ី និងមានបំណងប្រាថ្នាចូលសញ្ជាតិរបស់រុស្ស៊ី។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ៩ ខែ កក្កដា លោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះក្រឹត្យច្បាប់ថ្មីអនុញ្ញាតឱ្យជនបរទេសដែលសញ្ជាតិខុសពីរុស្ស៊ីអាចចូលធ្វើទាហានរុស្ស៊ីបាននៅក្រោមច្បាប់ថ្មីនេះបុគ្គលដែលគ្មានរដ្ឋ និងជនបរទេសអាចចុះហត្ថលេខាលើកិច្ចសន្យា និងបម្រើក្នុងជួរយោធារហូតដល់ចុងបញ្ចប់នៃការធ្វើសង្រ្គាម ហើយអាចទទួលបានសញ្ជាតិរុស្ស៊ីបានពេញដោយមិនមានការភាពស្មុគស្មាញក្នុងការទទួលបានសញ្ជាតិ។ 


Khcct banner

អត្ថបទទាក់ទង