ថៃ៖ គណៈរដ្ឋមន្រ្តីថៃបានសម្រេចផ្អាកផែនការក្នុងការឱ្យបើកដំណើរការកាស៊ីណូស្របច្បាប់ក្នុងប្រទេសខ្លួនរបស់ដែលជាផែនការរបស់នាយករដ្ឋមន្រ្តីចាស់លោកស្រីផែថងថានក្នុងគោលបំណងជំរុញសេដ្ឋកិច្ចថៃឲ្យកាន់តែរីកចម្រើនក្នុងការបើកកាស៊ីណូឲ្យស្របច្បាប់។ ចំណាត់ការផ្អាកផែនការក្នុងការសម្រេចឲ្យបើកកាស៊ីណូស្របច្បាប់របស់ថៃធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ ហើយបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងវប្បធម៌លោកស្រីផែថងថានត្រូវបានព្យួរតំណែងជានាយករដ្ឋមន្រ្តីក្រោយបែកធ្លាយសារសម្លេងសន្ទនា។
ការបើកកាស៊ីណូស្របច្បាប់គឺជាផែនការដ៏សំខាន់មួយរបស់គណបក្សភឿថៃ ដែលមានបំណងធ្វើឱ្យកាស៊ីណូស្របច្បាប់ និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសជាតិដោយធ្វើឱ្យថៃក្លាយជាមជ្ឈមណ្ឌលល្បែងក្នុងតំបន់ស្របច្បាប់ដែលអូសទាញអ្នកទេសចរចូលកម្សាន្ត។'
ច្បាប់នេះត្រូវបានស្នើឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី ផែ ថងថាន កាលពីដើមខែ មករា ឆ្នាំ ២០២៥ លោកស្រីថាច្បាប់នេះក៏នឹងជួយទាក់ទាញការវិនិយោគកាន់តែច្រើន និងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់។ ជាពិសេសច្បាប់ថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមទាំងមូលនាពេលអនាគត ដោយច្បាប់ថ្មីនេះកាស៊ីណូនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងបរិវេណដែលមានអាជីវកម្ម ដូចជាសណ្ឋាគារ សាលសន្និបាត ផ្សារទំនើប ឬសួនកម្សាន្ត។
សម្រាប់អ្នកដែលមានអាយុក្រោម ២០ ឆ្នាំនឹងមិនអាចចូលកាស៊ីណូបានឡើយ ហើយសម្រាប់ជនបរទេសនិងមិនគិតថ្លៃសេវាក្នុងការចូលកម្សាន្តឡើយ ចំណែកពលរដ្ឋថៃត្រូវបង់ប្រាក់ ៥,០០០ បាត (១៤៨ ដុល្លារ) ថ្លៃសេវាចូលទៅក្នុងកាស៊ីណូ៕