ភ្នំពេញ៖ អាល្លឺម៉ង់ ផ្តល់អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត សម្រាប់សិស្ស និងអ្នកស្រាវជ្រាវ កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ អាហារូបករណ៍នេះផ្តល់ជូនជាប្រាក់ចំណាយប្រចាំខែ ការធ្វើដំណើរ ការធានារ៉ាប់រង សម្រាប់សិស្ស។
យោងតាមគេហទំព័រទូតអាល្លឺម៉ង់ បានឱ្យដឹងថា អាហារូបករណ៍នេះមានឈ្មោះថា DAAD Scholarships ផ្តល់ជូនសិស្ស និងអ្នកស្រាវជ្រាវ ដែលជាជនជាតិខ្មែរ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ អាហារូបករណ៍នេះមានផ្តល់ជូនការសិក្សាពាក់ព័ន្ធនឹងជំនាញស្ទែម សិល្បៈ ស្ថាបត្យកម្ម ចមៀង ការស្រាវជ្រាវ និងផ្សេងៗទៀត។
អាហារូបករណ៍នេះនឹងបន្តទទួលពាក្យដល់ខែតុលា ឆ្នាំ២០២៥ ដែលសិស្សអាចដាក់ពាក្យតាមតំណភ្ជាប់៖ daad-vietnam.vn/en/find-funding/daad-scholarships-for-cambodia-laos-myanmar-and-vietnam៕