Smart saver cctime web bannertif

អាម៉េរិកចាប់ខ្លួនជនជាតិចិនពីររូបចោទពីបទ«ចារកម្ម«លើមូលដ្ឋានទ័ពជើងទឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ នាយកដ្ឋានយុត្តិធម៌អាម៉េរិកបានសម្រេចចាប់ខ្លួនជនជាតិចិនពីររូបនៃសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដោយអ្នកទាំងពីរបានបង្ហាញខ្លួនលើកដំបូងនៅក្នុងតុលាការសហព័ន្ធនៅទីក្រុង Portland រដ្ឋ Oregon និងទីក្រុង Houston រដ្ឋតិចសាស់ កាលពីម្សិលមិញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទដើរតួជាភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលចិន។ ជនជាប់ចោទមានឈ្មោះ Yuance Chen អាយុ ៣៨ ឆ្នាំជនជាតិចិន បច្ចុប្បន្នជាជនអចិន្ត្រៃយ៍និងស្របច្បាប់ដែលរស់នៅក្នុងតំបន់ Happy Valley រដ្ឋ Oregon និងម្នាក់ទៀតមានឈ្មោះថា Liren Ryan Lai អាយុ ៣៩ ឆ្នាំជនជាតិចិនដូចគ្នា ដែលបានធ្វើដំណើរពីប្រទេសទៅកាន់ក្រុង Houston រដ្ឋតិចសាស់តាមទិដ្ឋាការទេសចរណ៍ក្នុងខែមេសាឆ្នាំ ២០២៥ ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រលើពាក្យបណ្តឹងព្រហ្មទណ្ឌដោយចោទប្រកាន់ពួកគេពីការត្រួតពិនិត្យនិងអនុវត្តការងាររបស់សាធារណៈរដ្ឋប្រជាមានិតចិននៅលើទឹកដីអាម៉េរិក។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានយុត្តិធម៌អាម៉េរិកបានអះអាងថាសេវាចារកម្មបរទេសគឺក្រសួងសន្តិសុខរដ្ឋ (MSS) បានរកឃើញថាជនជាប់ចោទទាំងពីរបានចូលរួមក្នុងសកម្មភាពទូទាត់សាច់ប្រាក់ជាថ្នូរក្នុងការប្រមូលព័ត៌មានសម្ងាត់អំពីសមាជិក និងមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាម៉េរិក និងជួយសម្រួលជ្រើសរើសបុគ្គលផ្សេងទៀតក្នុងការចូលបម្រើជាទាហាន។

តាមនាយកដ្ឋានយុត្តិធម៌អាម៉េរិកដដែលជនជាប់ចោទ Chen និង Lai ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៧ខែមិថុនា ឆ្នាំ ២០២៥ ដោយក្រុម FBI នៅតំបន់ Happy Valley, Oregon និង Houston Texas ដែលជាប្រតិបត្តិការប្រឆាំងការស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់។

អគ្គមេធាវីអាម៉េរិកលោកស្រី Pamela Bondi បានចាត់ទុកករណីនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព និងការឈ្លានពានរបស់រដ្ឋាភិបាលចិនក្នុងការជ្រៀតចូលបណ្តាញយោធារបស់អាម៉េរិក និងធ្វើឱ្យខូចសន្តិសុខជាតិរបស់អាម៉េរិក។ លោកស្រីបញ្ជាក់ទៀតថា ក្រសួងយុត្តិធម៌អាម៉េរិក និងការពារប្រជាជនអាម៉េរិកពីការគំរាមកំហែងដោយសម្ងាត់ចំពោះសន្តិសុខជាតិរបស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង