Smart saver cctime web bannertif

ក្រុមនិស្សិតតិចណូ បានជ័យលាភីលេខ១ក្នុងការ«ប្រកួតរ៉ូបូតថ្នាក់ជាតិ» នឹងតំណាងកម្ពុជាទៅប្រកួតនៅ ប្រទេសម៉ុងហ្គោលី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតមកពីសាលាតិចណូ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានជ័យលាភីលេខ១ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ​លើកទី១២ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ។

បើតាមគេហទំព័រ Robocon Cambodia 2025 បានឱ្យដឹងថា គោលបំណងនៃការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ គឺដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី នាខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

បើតាមប្រភពដដែល ក្រុមជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ITC 02 ។ ចំណែកឯ ជ័យលាភីលេខ២ បានទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង NUM 01 និង ជ័យលាភីលេខ៣ បានទៅលើ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC 01។ ក្រុមដែលបានជ័យលាភីលេខ១ នឹងតំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសម៉ុងហ្គោលី នាខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពបិទព្រឹត្តការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១២ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង