
រុស្សី៖ ប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនយន្តហោះដ្រូន ៤៧៧ គ្រឿង និងម៊ីស៊ីល ៦០គ្រាប់បាញ់ស្រោចលើអ៊ុយក្រែនពេញមួយយប់ដោយបានបំផ្លាញអគារ និងកម្ទេចទីតាំងជាច្រើនដោយក្នុងការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាននេះរុស្ស៊ីក៏បានផ្តាច់ជីវិតអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែន F-16 គ្រឿងម្នាក់កំឡុងបាញ់ប្រហារតដៃជាមួយនិងរុស្ស៊ី។

ទ័ពអាកាសអ៊ុយក្រែនបានអះអាងក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃទី ៣០ ខែ មិថុនា នេះថារុស្ស៊ីបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ៤៧៧ គ្រឿង និងមីស៊ីល ៦០ គ្រាប់បាញ់ស្រោចលើអ៊ុយក្រែនពេញមួយយប់ដែលនេះជាការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនចាប់តាំងពីសង្រ្គាមចាប់ផ្តើមផ្ទុះកាលពីដើមឆ្នាំ ២០២២ ។

ជាការឆ្លើយតបទ័ពអាកាសអ៊ុយក្រែនបានប្រកាសថាខ្លួនបានបាញ់ទម្លាក់យន្តហោះចំនួន ៤៧៥ គ្រឿងរបស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានអំពាវនាវសុំឲ្យអាម៉េរិកនិងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតជួយខ្លួនប្រឆាំងជាមួយនិងរុស្ស៊ីតាមរយៈការផ្តល់ខែលការពារមីស៊ីល និងជំនួយសព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែន៕