681 ezgif.com resize
Swift cc time

សិស្សវិទ្យាល័យពីរក្រុមមកពីខេត្តពោធិ៍សាត់ និងបាត់ដំបង នឹង«ប្រកួតជជែកដេញដោលថ្នាក់ជាតិវគ្គផ្តាច់ព្រ័ត្រ» នៅខែសីហា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យពីរក្រុមមកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន នឹងឈានទៅកាន់ការប្រកួតជជែកដេញដោលថ្នាក់ជាតិវគ្គផ្តាច់ព្រ័ត្រ ក្រោយប្រកួតជម្រុះពី៤ក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មកត្រឹម២ក្រុម។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានប្រព្រឹត្តទៅកាលពីម្សិលមិញ ២៩ មិថុនា​ ២០២៥។

យោងតាមគេហទំព័រ National Youth Debate បានឱ្យដឹងថា យុវជនទាំង៤ក្រុមដែលបានប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយជម្រុះជាច្រើនលើកពីគ្រប់ខេត្តក្រុង មានក្រុម សមាគមកាយឫទ្ធិនារីកម្ពុជា វិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប និង វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង។

បើតាមប្រភពដដែល ក្រុមសមាគមកាយឫទ្ធិនារីកម្ពុជា បានប៉ះជាមួយនឹងក្រុម វិទ្យាល័យ ពោធិ៍សាត់ ជជែកក្រោមប្រធានបទដែលបានលើកឡើងថា «ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ជាកត្តាចម្បងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។ ចំណែកឯ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានប្រកួតជាមួយនឹង វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ក្រោមប្រធានបទ «ការផ្តល់អាហារូបត្ថម្ភដល់កុមារ គឺជាយន្តការដ៏ប្រសើរនៃការទប់ស្កាត់អត្រាបោះបង់ការសិក្សារបស់សិស្ស»។

គួរបញ្ជាក់ថា ក្រុមទាំងពីរដែលឆ្លងផុតវគ្គនេះ នឹងឈានទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ សីហា ឆ្នាំ២០២៥។ កម្មវិធីប្រកួតជជែកដេញដោលថ្នាក់ជាតិ ត្រូវបានរៀបចំដោយ នាយកដ្ឋានយុវជន នៃក្រសួងអប់រំ៕

Khcct banner

អត្ថបទទាក់ទង