Smart saver cctime web bannertif

ក្រសួងវប្បធម៌រៀបចំការ​ប្រឡង​ស្នាដៃ​រូបថតក្រោម​ប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ក្រសួងវប្បធម៌រៀបចំការ​ប្រឡង​ស្នាដៃ​រូបថតក្រោម​ប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» សម្រាប់​សាធារណៈជនទូទៅ​ សិស្ស និស្សិត និង​អ្នក​ស្រឡាញ់​វិស័យ​ថតរូប។ ក្រសួងនឹងបន្តទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីជូនដំណឹងនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានឱ្យដឹងថា ការប្រកួតនេះ បេក្ខជននឹងទទួល​បាន​រង្វាន់​សម្រាប់​ជ័យលាភី និង​រង្វាន់​ផ្សេងៗទៀត​រហូត​ទៅ​៦០​រង្វាន់ និងអាចមានឱកាស​ចូលរួម​តាំង​ពិព័រណ៍ និង​ការ​ទទួល​ស្គាល់​ស្នាដៃ​ពីក្រសួង។ កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងសម្រាប់​សាធារណៈជនទូទៅរួមមាន​ សិស្ស និស្សិត និង​អ្នក​ស្រឡាញ់​វិស័យ​ថតរូប។ ក្រសួងនឹងបន្តទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។

ក្រសួងបានគូសបញ្ជាក់ពីលក្ខខណ្ឌនៃការដាក់ពាក្យចូលរួមប្រកួតរួមមាន រូបថតស្តីពីទិដ្ឋភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា និងជាស្នាដៃថតដែលថតដោយជនជាតិខ្មែរ។ ក្នុងការប្រកួតនេះ បេក្ខជនម្នាក់អាចដាក់ស្នាដៃបានប្រាំ (៥) ដែលជារូបថតពណ៌ធម្មជាតិ ភ្លឺច្បាស់ល្អ ជារូបដើម (មិនកាត់ត)។ ជាពិសេស រូបដែលដាក់ក្នុងការប្រកួតនេះ ជារូបដែលបានថតមិនលើសពីរយៈពេល១២ខែ គិតដល់ថ្ងៃប្រឡង ដែលមានទំហំរូបថតចាប់ពី១០MB ឡើងក្នុងមួយរូប និងជាស្នាដៃរូបថតដែលមិនធ្លាប់ជាប់ជ័យលាភីកន្លងមក។

បើតាមប្រភពដដែល បេក្ខជនអាចទាញយកគំរូពាក្យ​ចូលរួម និង​ព័ត៌​មាន​លំអិត​ តាមរយៈតំណភ្ជាប់ បន្ទាប់មកដាក់ពាក្យទៅកាន់តំណភ្ជាប់

គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌

នៃក្រសួងវប្បធម៌​ ដែល មានអាស័យដ្ឋាននៅ​​ទល់​មុខ​វិមាន​រដ្ឋសភា ​សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង