Smart saver cctime web bannertif

ថៃចាប់ខ្លួនជនសង្ស័យ៣នាក់រៀបផែនការបំផ្ទុះគ្រាប់បែកនៅភូកេត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ប៉ូលីសថៃបានធ្វើការឃាត់ខ្លួនជងសង្ស័យ៣នាក់ក្រោយជាប់បទសង្ស័យរៀបចំផែនការបំផ្ទុះគ្រាប់បែកនៅភូកេត ដោយក្នុងនោះប៉ូលីសបានរកឃើញវត្ថុសង្ស័យចំនួនពីរត្រូវបានរកឃើញនៅក្នុងភូកេត ដែលមួយត្រូវបានគេបញ្ជាក់ថាជាគ្រឿងផ្ទុះ ។ ប៉ូលីសថៃមិនទាន់អាចបញ្ជាក់បានទេថាតើជនសង្ស័យទាំងនេះនិងជាប់ពាក់ព័ន្ធជាមួយនិងករណីគំរាមបំផ្ទុះគ្រាប់៤គ្រាប់ទៀតរឺយ៉ាងណានោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ជនសង្ស័យពីរនាក់មកពីខេត្តប៉ាតានីត្រូវបានចាប់ខ្លួន និងបានសារភាពថាបានបង្គប់គ្រាប់បែកផ្ទុះនៅភូកេត រួមទាំងម្នាក់ដែលបានរកឃើញនៅជិតព្រលានយន្តហោះភូកេតកាលពីម្សិលមិញ។ ប៉ូលីសថៃអះអាងថាមុនពេលមកដល់ភូកេត ពួកគេបានឈប់នៅក្រុង Krabi។ វត្ថុគួរឱ្យសង្ស័យមួយត្រូវបានរកឃើញនៅក្រោមចម្លាក់ថ្មមួយ។ មន្ត្រីជំនាញគ្រឿងផ្ទុះបានចុះពិនិត្យកន្លែងកើតហេតុ និងរកឃើញអាវុធជាតិផ្ទុះ ក្នុងនោះក៏មានដែលច្នៃបំផ្ទុះគ្រាប់បែកក៏ត្រូវបានគេប្រទះឃើញទុកចោលនៅវិហារឥស្លាមកណ្តាលក្រុង Krabi ក្នុងស្រុក Muang Krabi ដូចគ្នា។

ជនសង្ស័យ២នាក់ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានសារភាពថា ខ្លួនបានបង្គប់គ្រាប់បែកចំនួន៤គ្រាប់ នៅទីតាំងចំនួន៣ក្នុងភូកេត។ ចម្លើយសារភាពរបស់ជនសង្ស័យបាននាំទៅដល់ការរកឃើញគ្រាប់បែកម៉ូតូនៅជិតអាកាសយានដ្ឋានភូកេតកាលពីម្សិលមិញ ប៉ូលីសបានបិទយកគ្រាប់បែកចេញពីព្រលានយន្តហោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង